ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់បានស្លាប់ដោយសារជំងឺគាំងបេះដូង កាលពីវេលាម៉ោង ១៥ និង១០នាទី ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិដងតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ឡុង ឡាំ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិដងតា ឯក ឃុំដូង ស្រុប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ ឃុច ឈាង អាយុ៤៩ ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺថា ប្ដីរបស់គាត់តែងតែផឹកស្រា ឬទឹកត្នោតជូស្រវឹងជាប្រចាំមិនសូវគិតគូររឿងហូបបាយទឹកនោះទេ ហើយធ្លាប់បានសន្លប់ដោយមិនហូបអាហារ ៣ដងរួច មកហើយតែកូនៗយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ ពេល នៅថ្ងៃកើតហេតុគាត់បានក្រោកពីដេកនៅវេលាម៉ោងប្រហែល៥ ជិតភ្លឺគាត់បានឡើងយកទឹកត្នោតជូនៅលើដើមត្នោតនៅមុខផ្ទះ ១បំពងយកមក ផឹកដូចសព្វមួយដង លុះដល់ម៉ោងប្រហែល៩គាត់ ក៏បានយកក្របីទៅចងនៅវាលស្រែខាងកើតផ្ទះមានចំងាយប្រហែល ២០០ម ហើយមិនត្រឡប់មកផ្ទះវិញទេ ព្រោះគាត់តែងតែទៅសម្រាកនៅក្រោមដើមព្រីងនៅទីនោះ លុះដល់វេលាម៉ោងប្រហែល១៥ ក៏មានអ្នកភូមិគេទៅរកគោះអង្ក្រងនៅក្បែរ នោះបានមកប្រាប់ថា៖ តាឡាំ នៅដេកក្រោមដើមព្រីង មិនក្រោកសោះ តាំងពីព្រឹកលឺដូចនោះគាត់បានប្រើកូនឲ្យទៅមើល ស្រាប់តែឃើញប្ដីរបស់គាត់ស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណានោះទេ ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក ប៉ុស្ដិ៍នគរបាលឃុំដូង និងអាជ្ញាធរភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសពលើ រាងកាយ និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីទេ ដែលគួរឲ្យកត់សម្គាល់ឡើយ ។
ទើបសន្និដ្ឋានថា ការដេកស្លាប់នេះ ដោយសារកើតខ្យល់គ គាំងបេះដូង ពិតប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ មូលហេតុ ស្រវឹងស្រាជាប្រចាំមិនគិតគូររឿងហូបបាយទឹកបណ្តាលកើតខ្យល់គរ ។ បន្ទាប់មកសាកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី