ព័ត៌មានទាន់ហេតុការណ៍៖

ព្រំដែនកាស្មៀរឥណ្ឌាប៉ាគីស្ថាន ប្រឈមមុខតានតឹងជាថ្មី

ចែករំលែក៖

ស្ថានភាពនៅតាមបណ្តោយព្រំដែនកាស្មៀរ រវាងឥណ្ឌា នឹងប៉ាគីស្ថាន ប្រឈមមុខតានតឹងសារជាថ្មី ក្រោយពេល ស្ងប់ស្ងាត់ជាច្រើនថ្ងៃកន្លងមក ។ នៅពេលនេះ កម្លាំងទាហានការពារព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នា ដោយអាវុធ ទ្រង់ទ្រាយធំ ។

សារព័ត៌មានឥណ្ឌា បានផ្សាយថា ​កាលពីថ្ងៃទី​៥ ខែកក្កដា មានការផ្ទុះអាវុធ​ទ្រង់ទ្រាយធំ​បានកើតឡើង​​កាលពីថ្ងៃទី៥ ខែកក្កដា រវាង​កងកម្លាំងឥណ្ឌា​ និងប៉ាគីស្ថាន ​ស្ថិតនៅ​​តំបន់ ស LoC គឺតំបន់ Jummu និង Kashmir ។

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា លោក Devender Anand ថ្លែងប្រាប់​កាសែត IANS ផ្សាយថា កងទ័ពប៉ាគីស្ថាន​បានរំលោភលើកិច្ចព្រមព្រៀងឈប់​បាញ់ ជាមួយការបាញ់​កាំភ្លើងត្បាល់​ចូលមកតំបន់ស នៅវេលាម៉ោងប្រហែល​២១ ម៉ោងនៅក្នុងស្រុក ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ។

សារព័ត៌មានដដែល​បញ្ជាក់ថា ការរំលោភបំពាន​កិច្ចព្រមព្រៀងឈប់បាញ់​​កើតឡើងនៅចំណុច Nowshera ស្រុក Rajouri ដែលជាចំណុចទីតាំង Jammu និង Kashmir ។ កងទ័ពប៉ាគីស្ថាន​បានចាប់ផ្តើម​បាញ់​កាំភ្លើងធុនតូច បន្ទាប់មកកាំភ្លើងត្បាល់​ចូល​ទៅក្នុងតំបន់ Loc ។ ពុំមានរបាយការណ៍​អំពីខូចខាត ឬស្លាប់មនុស្ស​នោះទេ ៕

យោធាប៉ាគីស្ថាន​មិនបានចេញធ្វើអត្ថាធិប្បាយ ឬថ្លែងការណ៍​អ្វីមួយទាក់ទង​បញ្ហាខាងលើនេះនៅឡើយទេ ។

នៅអំឡុងពេលជាមួយគ្នានេះផងដែរ សារព័ត៌មាន​IANS នៅបានផ្សាយថា ការបាញ់ប្រហារគ្នាទៅវិញទៅមក​កើតមានឡើងនៅតំបន់ LoC គឺកំពុងតែបន្តកើតមានដដែល ៕


ចែករំលែក៖