ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ឌដៃបានសម្រេច ប៉ុន្តែត្រូវសមត្ថកិច្ចចាប់បានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីរបុរសម្នាក់ជាជនជាតិចិនបានសម្រេច រួចជិះរត់គេចខ្លួនទៅចូលបុរីជ្រោយបាសាក់ ត្រូវបានសមត្ថកិច្ចដែលល្បាតក្នុងមូលដ្ឋានឃើញ ក៏ដេញតាមចាប់បានភ្លាមៗ កាលពីវេលាម៉ោង១០ និង៣០នាទី យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ថានីយ៍ បូមទឹក ព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទី១៖មាន ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកឌុប ។ ទី២៖មានឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកឆក់អង្គុយពីក្រោយ។ចំណែកជនរងគ្រោះជាជនជាតិចិនមានឈ្មោះ Lyu GVONG (លី គ័ងនីង)ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក រោងចក្រយីវ៉ូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលព្រែកប្រា បានឲ្យដឹងថាមុនកើត ហេតុរូបគាត់ជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ក្នុងមូលដ្ឋាន ក្នុងគោលបំណង បង្រ្កា និងបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុខាងក៏មានជនជាតិចិនម្នាក់កំពង់ឈរនិយាយទូរស័ព្ឌ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S.3256 ជិះមកពីក្រោយ តាមបណ្តោយផ្លូវ៣៦៩ ទឹសដៅពីជើងទៅត្បូង រួចធ្វើសកម្មភាពឆក់ទូរសព្ទ័iម៉ាក HVAWEI (ហ៊ួរ វ៉ៃ) មួយគ្រឿងដែររូបគាត់កំពុងឈរនិយាយបានសម្រេច ហើយជនរងគ្រោះស្រែកឆោឡោឡើង។ចំណែកជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈពេលនោះសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយ តាំងពីចំណុចកើតហេតុខាងលើរហូតដល់បុរីជ្រោយបាសាក់ ជនសង្ស័យមានការ ភ័យស្លន់ស្លោកបានជិះម៉ូតូរត់ទាំងភ័យក៏ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រែកប្រា និងឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖