ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពល​សុរា​ធ្វើឲ្យបុរសម្នាក់​បើកបរលែងដឹងទិសតំបន់​ បុករះ របួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងប្រុសស្រីបីនាក់ទៀតស្រវឹងស្រា បើកមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនបត់ជ្រុលម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ក្រឡាប់ផ្ងាជើងម្ខាងបណ្តាល​ឲ្យភាគីម៉ូតូកង់បីប្រុសស្រីចិនខ្មែរបីនាក់ រងរបួសធ្ងន់ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋប្រះអស់មួយផ្ទាំងរថយន្តទៅមុខលេរួចចំណែកខាងរថយន្តមិនមានអ្នក រងរបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងនឹងផ្លូវ១៩៨៦ ជិតខារ៉ាអូខេ​ សីរីទ្ធិពេជ្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងប្រុសស្រីបីនាក់ទៀត ស្រវឹងស្រាបើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4865 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបី ផ្លូវ៥៩៨មិនបត់ទៅត្រង់ ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-2935 បើកបរដោយបុរសជនជាតិខ្មែរ បានដឹកជនជាតិចិនប្រុសស្រីនាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីត្បូង ទៅជើងចំពាក់កណ្តាលកង់បី ពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងម្ខាង និងរបួសធ្ងន់ខាងម៉ូតូកង់បីទាំងបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋប្រះអស់មួយផ្ទាំងរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួចតែខាងភាគីខាងរថយន្តមិនមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូកង់បីនៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖