ព័ត៌មានទាន់ហេតុការណ៍៖

ល្បីរឿងស្នេហាភ្លាម ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ឡើងទីផ្សាររួមគ្នាភ្លែត

ចែករំលែក៖

ភ្នំពេញ៖ លេចរឿងស្នេហាក្រៅឆាករវាងតារាចម្រៀងថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច មិនបានប៉ុន្មានសប្តាហ៍ផង ស្រាប់តែគេឃើញវត្តមានពួកគេបានបង្ហាញមុខរួមគ្នាក្នុងការងារសិល្បៈជាច្រើនបន្តបន្ទាប់ភ្លែតផងដែរ ។ តាមការបញ្ជាក់របស់ផលិតករមួយចំនួនបានទម្លាយថា ពួកគេនឹងបង្ហាញមុខក្នុងការងារសិល្បៈ រួមគ្នាជាច្រើនព្រោះតែស្នេហានេះធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្ត និងចង់ឃើញមុខពួកគេរួមគ្នាក្នុងការសម្តែងលើឆាកតន្ត្រី និងការសម្តែងនានានោះ ។

កាលពីពាក់កណ្តាលខែមិថុនា ដួង ម៉ានិច និងថៃ អតិជាតិបុត្រ បានបង្ហើបដំណឹងស្នេហ៍ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង និងគាំទ្រឲ្យពួកគេបន្តទំនាក់ទំនងស្នេហ៍នេះ បើទោះបីជាពួកគេមានវ័យខុសគ្នាបន្តិចក្តី ។ កាន់តែពិសេស និងធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តខ្លាំងក្រោយពីពួកគេរួមគ្នាក្នុងការថតបង្ហាញម៉ូតឈុតសម្លៀកបំពាក់ថ្មីរបស់សម្អាងការមួយ រហូតមានសរសើរ និងចង់ឲ្យមានមង្គលការរួមគ្នាឆាប់ៗផងដែរ ។ ថ្មីៗនេះពួកគេក៏បានឡើងឆាកសម្តែង និងច្រៀងរួមគ្នាក្នុងកម្មវិធីប្រគំតន្ត្រីមួយរបស់ទូរទស្សនស៍មួយផងដែរ ។ តាមការទម្លាយរបស់អ្នកផលិតកម្មវិធីម្នាក់លើកឡើងថា ដួង ម៉ានិច និងថៃ អតិជាតិបុត្រ ក៏មានគម្រោងបង្ហាញស្នាដៃសិល្បៈជាច្រើនបន្តបន្ទាប់ផងដែរ ។ ប្រភពបន្តថាជារឿងល្អព្រោះព្រួញមួយបានសត្វដល់ទៅពីរគឺពួកគេក៏អាចកើបប្រាក់ចំណូលពីការងារសិល្បៈ និងអាចបង្កើនភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំង ស្របពេលដែលគ្រួសារទាំងសងខាងសុទ្ធតែមិនបង្ហាញពការជំទាន់ក្នុងទំនាក់ទំនងស្នេហានេះផងដែរ ។

ថ្លែងបញ្ជាក់ដោយខ្លីកញ្ញា ដួង ម៉ានិច បានលើកឡើងថា នាងពិតជាទទួលបានការងារសិល្បៈមួយចំនួនរួមគ្នាមែនព្រោះតែផលិតករ និងម្ចាស់ផលិតផលមានការពេញចិត្តនឹងផ្តល់ឱកាសឲ្យ ។ នាងថានាងពេញចិត្តខ្លាំងចំពោះឱកាសទីផ្សារការងារដែលកំពុងរីកចម្រើនេះ ហើយនាងក៏រំពឹងដែរថាដំណឹងល្អៗរវាងនាង និងថៃ អតិជាតិបុត្រ នឹងមានក្នុងពេលដ៏ខ្លីខាងមុខ ហើយក៏រំពឹងដែរថាទស្សនិកជននឹងគាំទ្រនូវរាល់ស្នាដៃ និងកិច្ចការងារដែលនាងខិតខំប្រឹងប្រែងរួមគ្នានេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖