ព័ត៌មានទាន់ហេតុការណ៍៖

Smart Axiata ធ្វើការសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G លើកទី១នៅ កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បី ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថលនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Smart Axiata បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ការបង្ហាញជាលក្ខណៈសាកល្បងនេះមានឈ្មោះថា “ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល” ត្រូវបានចូលរួមជាកិត្តិយសដោយឯកអគ្គរដ្ឋទូត Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក ម៉ូវ ចរិយា ប្រធាននិយ័តករកម្ពុជាទូរគមនាគមន៍កម្ពុជា ។

ជាមួយនឹងឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Huawei ដែលប្រើដោយបច្ចេកវិទ្យា 5G លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ជាមួយនិង លោក Stjepan Udovicic, នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata និងឯកអគ្គរដ្ឋទូត បានបង្ហាញអំពីអត្ថប្រយោជន៍ពីការប្រើប្រាស់ជាក់ស្ដែងមួយចំនួន ថាតើការតភ្ជាប់បច្ចេកវិទ្យា 5G ដែលផ្ដោតលើ ល្បឿនកម្រិតជីហ្គាបីត ក្នុងមួយវិនាទី (Gbps) និង ការតភ្ជាប់ឧបករណ៍ក្នុងកម្រិតអតិបរមា និងល្បឿនសម្រាប់ការតភ្ជាប់កាន់តែលឿននិងទុកចិត្តបានបំផុត ដែលនឹងធ្វើឲ្យបទពិសោធន៏របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង និង ផ្ដល់ជាដំណោះស្រាយទៅដល់កម្មវិធីថ្មីៗជាច្រើន ។

ការបង្ហាញសាកល្បងនេះ បានសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុន Smart នៅក្នុង វិស័យ បន្ទាប់ពីប្រតិបត្តិករទូរគមនាគមន៍ចល័តមួយនេះ គឺជាអ្នកដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការ បច្ចេកវិទ្យា4G ក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា 4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង 4.5G នៅឆ្នាំដដែល ។

លោក Thomas Hundt បានថ្លែងថា៖ “ទិសដៅសំខាន់របស់យើងគឺធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈបណ្តាញបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលដ៏ពិសេស ដែលនេះជាមូលហេតុដែលយើងខ្ញុំបាននឹងកំពុងបន្តវិនិយោគជាមធ្យមក្នុងទំហំទឹកប្រាក់ចំនួន 70 ទៅ 80 លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអីុនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងព្រះរាជាណាចក្រកម្ពុុជា ។ សូមមានជំនឿចិត្តចុះថា យើងខ្ញុំនឹងតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា 4.5G របស់យើងខ្ញុំឲ្យកាន់តែប្រសើរ និងដំណាលគ្នាផងដែរ យើងខ្ញុំក៏ត្រៀមខ្លួនសម្រាប់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសបច្ចេកវិទ្យា 5G ។ ”

លោក Thomas បានបន្ថែមថា ក្រុមហ៊ុន បាននិងកំពុងពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់នៃបច្ចេកវិទ្យាទំនើបនេះ ហើយយើងខ្ញុំក៏បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថា យើងខ្ញុំនឹងមានភាពរួចរាល់ ក្នុងការវិវឌ្ឍខ្លួនទៅកាន់បច្ចេកវិទ្យា 5G នេះ ។ វិស័យទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានសក្តានុពល និងឱកាសដ៏ល្អបំផុត ក្នុងការដាក់ឲ្យដំណើការបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងអាស៊ាន ។ យើងខ្ញុំទន្ទឹងរង់ចាំជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និតជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបានថាគោលនយោបាយពាក់ព័ន្ធនានា នឹងត្រូវបានរៀបចំឡើង មានភាពសមស្របទៅនឹងគោលបំណងរួម ។ ”

លោក Stjepan បានចែករំលែកថា៖” បច្ចេកវិទ្យា 5G នឹងបង្កើតទំនើបកម្មក្នុងពិភពលោកដែលយើងរស់នៅតាម រយៈ បញ្ញាសិប្បនិម្មិត ឧបករណ៍ស្វ័យប្រវត្តិប្រើដោយអីុនធឺណិត (IoT) ការវិភាគទិន្នន័យធំៗ និងច្រើនទៀត ។ ការបង្ហាញករណីប្រើប្រាស់នៅថ្ងៃនេះ គឺគ្រាន់តែជាលទ្ធភាពតិចតួចនៅឡើយចំពោះបច្ចេកវិទ្យា5Gជារួម ។ បច្ចេកវិទ្យា 5G នឹងនាំមកនូវ អ៊ីនធឺណិតដែលមានល្បឿនរហូតដល់កម្រិត ជីហ្គាបីត ក្នុងមួយវិនាទី (Gbps) ដែលនេះពិតជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់វីឌេអូ និងការទាញយកឯកសារនិងទិន្នន័យដែលមានទំហំធំៗ កម្រិតនៃការបញ្ជូនទិន្ន័យមានល្បឿនលឿនបំផុត ដែលធានាបាននូវទំនុកចិត្ត និងគុណភាពសម្រាប់ការផ្សាយបន្តផ្ទាល់នានា VR និងការលែងហ្គេម ខណៈពេលដែលការ តភ្ជាប់ឧបករណ៍យ៉ាងច្រើន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនបំផុត ពិសេសសគឺអាចដោះស្រាយនូវបញ្ហកំណើន នៃចំនួនឧបករណ៍ប្រើប្រាស់អ៊ីនធឺណិតដែលបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ ”

ក្រុមហ៊ុនអន្តរជាតិដែលគ្រោងនឹងដាក់ ឲ្យដំណើរការបច្ចេកវិទ្យា 5G នេះ គឺត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាច្រើននាបំណាច់ឆ្នាំនេះ ។ ក្នុងនោះផងដែរឃើញថាឧបករណ៍ដែលអាចប្រើបច្ចេកវិទ្យា 5G បាន គឺមានវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗ ។ យើងខ្ញុំរំពឹងថា ការចាប់ផ្តើមដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តោតជាសំខាន់ដំបូងនៅតាមទីកន្លែងដែលមានអ្នកប្រើប្រាស់ច្រើន (hotspots) នៃបណ្តារាជធានីក្រុងសំខាន់ៗ ក្នុងរយៈពេលពីរបីឆ្នាំដំបូង៕ វឌ្ឍនា


ចែករំលែក៖