ខេត្តស្ទឹងត្រែង៖ លោកឈឹម រិច្ចនា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឃោសនាអប់រំបក្សខេត្ត និងលោកហាក់ វិមាន ប្រធានគណៈចាត់តាំងបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីកម្រប់ខួបទី៦៨ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស និងមានសមាជិក សមាជិកាបក្ស អញ្ជើញចូលរួមកម្រប់ខួប ចំនួន៨០៦នាក់ក្នុងនោះមានស្ត្រី៥១៥នាក់ ដែលបានប្រារព្វធ្វើឡើងនៅថ្ងៃ អាទិត្យទី៧ ខែកក្កដា ឆ្នា២០១៩ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លោកឈឹម រិច្ចនា អនុប្រធានគណបក្សខេត្ត និងជាប្រធានឃោសនាបក្សខេត្ត បានមានប្រសាសន៍ទៅកាន់សមាជិសមាជការ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបុរីអូរស្វាយសែនជ័យថាៈ ក្នុងការធ្វើពិធីខួបកម្រប់៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ហើយគឺមានតែគណបក្សប្រជាជន មួយគត់ដែលអាចជួយនិងសង្គ្រោះប្រជាជនកម្ពុជាយើង ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយក៍ជាកំណើតទី២របស់យើងទាំងអស់គ្នា ហើយគឺមានតែសម្តេចទាំងពីរទេ ជាប្រធានគណបក្សប្រជាជន ដឹកនាំបក្ស និងដឹកនាំប្រទេសប្រកបដោយ សិល៍ធម៍ សុជីវធម៍ សច្ចធម៍ និងវរៈភាព អង្គអាចក្លាហាន បានដឹកនាំប្រទេសកម្ពុជាយើង ទៅរកសន្តិភាព សេរីភាព រីកចំរើន និងការអភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃនេះ។
ជាចុងក្រោយលោកក៍សូមសំណូមពរដល់សមាជិ សមាជិការ ក្នុងស្រុកបុរីអូស្វាយសែនជ័យ ដែលទើបនិងបង្កើតថ្មីនេះ សូមឲ្យរឹតចំណងសាមគ្គីភាព និងយុទ្ធសាសន៍ចតុកោន របស់ប្រមុខរាជរដ្ឋាភិបាល និងបំរើប្រជាជនឲ្យបានល្អ ទៅតាមការដឹកនាំរបស់សម្តេចទាំងពីរ ដែលជាប្រធានគណបក្ស និងជាប្រមុខដឹកនាំប្រទេស ដ៍ឆ្នើមទៅរកភាពសំប៊ូ សប្បាយរហូតមកដល់សព្វថ្ងៃ មានសម្តេចគឺមានអ្វីៗទាំងអស់ ៕ មាស សុផាត