ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានបូមខ្សាច់ និងលក់ខ្សាច់នៅបឹងស្នោដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ត្រូវថៅកែដេប៉ូកែសម្រួល

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលដ្ឋរស់នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្បែកន្លែងដេប៉ូលក់ខ្សាច់ ប្រតិកម្មជាមួយថៅកែដេប៉ូលក់ខ្សាច់២កន្លែងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់បរិស្ថាន រួចមក ពេលនេះអាជ្ញាធរខណ្ឌបានណែនាំម្ចាស់ដេប៉ូខ្សាចកែសម្រួលផ្លូវចូលភូមិប្រជាពលរដ្ឋ ក៍ដូចជាផ្លូវចូលដេប៉ូជាបណ្តើរហើយ តែមិនបានស្អាតដូចការចង់បានរបស់ប្រជាពលរដ្ឋនោះឡើយ គ្រាន់តែកាត់បន្ថយបានទឹកភក់ភក់មិនមានដក់ជោកជាំនៅលើផ្លូវបេតុងដូចពេលមុន ។

លោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី៩ ខែក្កដា ឆ្នាំ២០១៩ បានប្រាប់ថា ទីតាំងដេប៉ូខ្សាច់ទាំង២កន្លែងនេះមានច្បាប់អនុញ្ញាតិពីស្ថាប័នជំនាញត្រឺមត្រូវ បន្ទាប់ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ប៉ះពាលបរិស្ថាន ជាពិសេសរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឥឡូវនេះរដ្ឋបាលខណ្ឌបានតម្រូវឲ្យ ម្ចាស់ដេប៉ូខ្សាច់ទាំង២ទីតាំងកែសម្រួលសម្អាតផ្លូវបេតុងចេញ ចូល ភូមិប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញ ។

សូមបញ្ជាក់ថា ផ្តើមចេញពីប្រជាពលរដ្ឋរិះគន់ បានធ្វើឲ្យអាជ្ញាធរខណ្ឌណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំង២ទីតាំងកែសម្រួលផ្លូវចេញ ចូល ដេប៉ូលក់ខ្សាច់ដែលយកផ្លូវបេតុងធ្វើអាជីវកម្ម កែសម្រួលឲ្យបានប្រសើរ ឡើងវិញ តែមិនទាន់ដឹងថាលទ្ធផលយ៉ាងនោះទេ ព្រោះដេប៉ូបូមខ្សាច់ និងលក់ខ្សាច់ទាំង២ទីតាំងនេះក្នុងមួយថ្ងៃៗ ដឺកជញ្ជូនខ្សាច់តាមរថយន្តតូច ធំ រាប់រយគ្រឿង ។

កន្លងមក ផ្លូវចូលទៅក្នុងភូមិជាប្រភេទផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើរ បានគ្របដណ្តប់ទៅដោយទឹកភក់ត្រាំងត្រែងគ្មានអ្នកទទួលខុសត្រូវឡើយ ។ ភាពបាត់បង់រូបរាងដើម បាត់បង់សណ្តាប់ធ្នាប់ បង្កការរំខានដល់រស់នៅ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺផ្តើមចេញពីថៅកែដេប៉ូលក់ខ្សាច់ និងបូមខ្សាចទាំង២ទីតាំងរួមគ្នាប្រមូលផលប្រយោជន៍ខ្លួនឯងតាមរយៈការប្រើប្រាស់រថយន្តដឹកខ្សាច់ទាំងតូចទាំងធំដឹងជញ្ជូនខ្សាច់ក្នុងមួយថ្ងៃៗ រាប់រយជើង ធ្វើឲ្យផ្លូវបេតុងក្លាយទៅជាផ្លូវដីភក់ដក់ទឹកត្រាំត្រែងគ្មានអ្នកណាយកចត្តទុកដាក់ឡើយ ៕ សណ្តោស


ចែករំលែក៖