ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរចំនួន៨នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះប្រតិបត្តិការបង្ក្រាបស្ត្រីរកស៊ីផ្លូវវភេទនៅជុំវិញរង្វង់មូលវត្តភ្នំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចអប់រំបន្ត ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។
យោងតាមមន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានការណែនាំ និងអនុវត្តបទបញ្ជារបស់ លោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បានឲ្យកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំ បន្តចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ)ឲ្យអស់ក្នុងមូលដ្ឋាន លុះនៅវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ម៉ោង២ រំលងអាធ្រាតចូលថ្ងៃទី១០ ខែកក្កដា សមត្ថកិច្ចប្រមូលបានមនុស្សសរុបចំនួន ០៨នាក់ ក្នុងនោះប្រុសចំនួន៣នាក់ ស្រី៥នាក់ ។
ក្រោយប្រតិបត្តិការរួច ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕ស តារា