ខេត្តសៀមរាប៖ បងប្អូនបង្កើត៣នាក់បាន ពុលពងគីង្គក់ បណ្តាលឲ្យស្លាប់ម្នាក់ និងមានអាការៈធ្ងន់ធ្ងរ២នាក់ ក្រោយយកសត្វគិង្គក់និងពងធ្វើម្ហូបហូបជាមួយបាយធ្វើឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។
អ្នកភូមិបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ មានកុមារីបងប្អូនគ្នា៣នាក់ឈ្មោះ ទី១-ឈ្មោះធឿន គិមសែ ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៣ ទី២-ឈ្មោះធឿន គិមសែន ភេទស្រី អាយុ៦ឆ្នាំ មុខរបសិស្សមតេយ្យ ទី៣-ឈ្មោះធឿន គិម សាន ភេទស្រី អាយុ៦ឆ្នាំ មុខរបសិស្សមតេយ្យ។ អ្នកទាំង៣ រស់នៅភូមិឃុំកើតហេតុជុំគ្នាដោយកូនទី២និងទី៣ជាកូនកូនភ្លោះ។
មុនពេលកើតហេតុទាំង៣នាក់បងប្អូនបាននាំគ្នាធ្វើម្ហូបសត្វគីង្គក់ដែលឪពុកប្រស់ទុក ហើយបងស្រី(ធឿន គិមសែ)បានធ្វើគីង្គក់លាត់ស្បែកបានចំនួន៦ក្បាល ក្នុងនោះមានគីង្គក់ពង២ក្បាល។ បន្ទាប់មកក៏យកសាច់និងពង ទៅចៀនសាបពុំបានប្រឡាក់គ្រឿងទេហើយឈ្មោះ ធឿន គឹមសែ បាន នាំបងប្អូនហូបជាមួយបាយ ។ ប្រភពដដែលបានឲ្យដឹងទៀតថាលុះក្រោយហូបរួចមួយសន្ទុះស្រាប់តែប្អូនឈ្មោះធឿន គិមសាន មានអាការៈឈឺពោះ ត្រូវ បានលោកយាយរបស់គេជួយលាបប្រេងកូឡានិងរីតពោះនិងក្អួតចេញពងគីង្គក់ជាច្រើនរហូតធ្វើឲ្យខ្លួនទន់ខ្សោយ ត្រូវឪពុកជូនទៅសង្គ្រោះដល់មន្ទីពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប។ ចំនែក២នាក់ទៀតឈ្មោះធឿន គិមសែ+ធឿន គិមសែន មានអាការះពុលក្អួតតិចតួចក៏បានជូនទៅសង្រ្គោះដល់ពេទ្យគន្ធបុប្ផាដែរ។ លុះម៉ោងប្រហែល១២ពាក់កណ្តាលអធ្រាត្រថ្ងៃដដែល ស្រាប់តែកុមារីឈ្មោះធឿន គិមសានបានប្រកាច់បណ្តាលឲ្យស្លាប់ក្នុងមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ។
ក្រោយទទួលបានសេចក្តីរាយ រណ៍ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិចជំនាញបានសហការជាមួយ គ្រូពេទ្យ មណ្ឌលឃុំសសរស្តម្ភ ចុះស្រាវជ្រាវនិងពិនិត្យសាកសពក្មេងឈ្មោះធឿន គិមសាន ហើយបានសន្និដ្ឋានដោយផ្អែកលើការបំភ្លឺកុមារីបងឈ្មោះធឿន គិមសែ និងឪពុកកុមារីរងគ្រោះឈ្មោះឆាំ ធេង និងលោកយាយ-ជុំវិញរឿងហេតុខាងលេ សង្ស័យករណីពុលពងគីង្គក់បណ្តាលឲ្យស្លាប់។
រីឯកុមារីឈ្មោះធឿន គិមសែ និងឈ្មោះធឿន គិមសែន ពួកគាត់មានសុខភាពល្អវិញហើយ ត្រូវគ្រូពេទ្យឲ្យត្រឡប់មកផ្ទះវិញតាំងពីយប់ផងដែរ៕ ប៊ុនរិទ្ធី