ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រសារប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃ ព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល នៅចំណុចភូមិ ថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ ស្រោកគា អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិ ថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានពីអាជ្ញាធរសង្កាត់ភ្លាម សមត្ថកិច្ចក្រុងប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានទៅដល់កន្លែងកើតហេតុត្រួតពិនិត្យសាកសពជាច្រើនម៉ោងហើយបានសន្និដ្ឋាថាសពបានស្លាប់ដោយសាចងកដោយខ្លួនឯងនៅក្នុងបន្ទប់ទឹក នៅខាងក្រោយផ្ទះ
ពិតប្រាកដមែនមិនឃើញស្លាកស្នាមសំគាល់ជារឿងឃាដកម្មអ្វីនោះទេ ។
បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថាកូនគាត់កាលពីប៉ុន្មានថ្ងៃមុនមានទំនាស់់ពាក្យសំដីបន្តិចបន្តួច និងក្រុមគ្រួសារនឹងមិនស្ដីជាមួយអ្នកណាម្នាក់ឡើយដោយអង្គុយលើគ្រែតែម្នាក់ឯងស្រាប់តែនៅថ្ងៃកើតហេតុ គាត់ក៏បានដើរចូលបន្ទប់ទឹកខាងក្រោយផ្ទះស្រាប់តែមានការភ្ញាក់ផ្អើលឃើញចងកស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន