ខេត្តបន្ទាយមានជ័យ៖ កម្លាំងគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្រាបចាប់ខ្លួនស្រីស្អាត២នាក់ ជួញដូរគ្រឿងញៀនខុសច្បាប់ជាមួយ និងគ្រឿងញៀនជាង១គីឡូក្រាម ។ ការបង្រ្កាបកម្លាំងនគរបាលប្រតិបត្តិការនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២១៩នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ស្នងការ រនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក តេង សាម៉ៃ ។
លោកវរសេនីយ៍ទោ ង៉េង សុខជា ស្នងការរងទទួលការងារប្រ ឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ខ្លួនស្រ្តីសង្ស័យទាំង២នាក់ក្រោយកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតតាមភ្ញាក់ងារបណ្តាញសម្ងាត់លើមុខសញ្ញាជនសង្ស័យគ្រឿងញៀននៅស្រុកមង្គលបូរីដែលកម្លាំងនគរបាលបង្រ្កាបបាន ។
ក្រោយមានការចង្អុលបង្ហាញពីជនសង្ស័យគ្រឿងញៀននោះហើយទើបកម្លាំងនគរបាលបានបន្តស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនធំនៅក្រុងសិរីសោភ័ណ ក៏បើកការហ៊ុមព័ទ្ធផ្ទះជនង្ស័យជួញដូរទ្រង់ទ្រាយធំចាប់ខ្លួនស្រ្តីសង្ស័យ២នាក់នៅចំណុចខាងលើ១-ឈ្មោះ សៀប ម៉ាយ៉ា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ មុខរបរលក់ខោអាវ ។ ២-ឈ្មោះ លាង ឩសភា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅអាគារកាសុីណូ ហូលីដេ ភូមិក្បាកស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាសុីណូ ។ ឆែកឆេរលំនៅដ្ឋានស្ត្រីសង្ស័យរកឃើញ វត្ថុតាង ម្សៅក្រាមចំនួន ១៩ ថង់តូច និង១ថង់ធំ -ថ្នាំគ្រាប់អុិកស្តាសុី ១៥គ្រាប់-កូនដបដែលមានវត្ថុរាវនៅក្នុងដបចំនួន៧ដប-សំបកថង់ប្លាស្ទិក និងឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លោកស្នងការរងបញ្ជាក់ទៀតថា ស្រ្តីសង្ស័យ និងវត្ថុតាងកំពុងត្រូវបានចាប់ញ្ជូន និងឃាត់ខ្លួនសាកសួរនៅស្នងការដ្ឋាននគរាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា