ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីChristine Lagarde លាលែងតំណែង IMF ទៅកាន់តំណែងអគ្គនាយកធនាគារអឺរ៉ុបវិញ

ចែករំលែក៖

ក្រោយពេលសហគមន៍អឺរ៉ុប បានបោះឆ្នោតជ្រើសរើស លោកស្រី Christine Lagarde អាយុ​៦៤ឆ្នាំ ជាអគ្គនាយកធនាគារអឺរ៉ុប ពេលនេះ លោកស្រីក៏បានប្រកាសលាលែងចេញពីតំណែង អគ្គនាយក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាការបើកផ្លូវឲ្យស្វែងរកមនុស្សថ្មីមកជំនួសលោកស្រីវិញ ។

លោកស្រី​ Christine Lagarde ​បានប្រកាសថា ​​«ខ្ញុំ​បានជួបជាមួយគណកម្មការ​ប្រតិបត្តិ​IMF ​ហើយដាក់លិខិតលាលែងពីតំណែង​ ។ ​​លិខិតលាលែងពីតំណែងនោះ និងមានប្រសិទ្ធភាព នៅថ្ងៃ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ។ ខ្ញុំដាក់លិខិតជាមុននេះដើម្បីទុកពេលឲ្យជ្រើសរើសអ្នកបន្តតំណែង ទាន់ពេលវេលា» ។

ការដែលជ្រើសរើសលោកស្រី​ Largarde ​កាន់តំណែងជាប្រធានធនាគារអឺរ៉ុប​ ECB ​គឺជាការសម្រេច ដ៏ភ្ញាក់ផ្អើលមួយរបស់គណកម្មការអឺរ៉ុប​ ។ នៅពេលដែលសភាអឺរ៉ុបអនុម័តនោះ លោកស្រី​ Largarde និងក្លាយជាស្ត្រីទីមួយកាន់តំណែង ដ៏សំខាន់មួយនេះ ។

លោកស្រី​ Christine Lagarde និងឡើងជំនួសតំណែង លោក​Mario Graghi ​ដែលបានកាន់តំណែងប្រធានធនាគារអឺរ៉ុប រយៈពេល ៨ឆ្នាំកន្លងមក​ ជួយដល់អឺរ៉ុបរួចផុតពីវិបត្តិសេដ្ឋកិច្ច ។ លោកស្រី​ Christine Lagarde ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ហើយបានក្លាយជា អគ្គនាយកហិរញ្ញវត្ថុ IMF នៅឆ្នាំ​២០១១ ។ លោកស្រី បានក្លាយជាស្ត្រីដែលមានឥទ្ធិពល លំដាប់ទី​៣នៅលើពិភពលោក​ក្នុងការជ្រើសរើសរបស់ទស្សនាវដ្តី​Forbes កាលពីឆ្នាំ​២០១៨៕


ចែករំលែក៖