ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានសម្រេច គេចមិនរួចត្រូវកម្លាំងល្បាតចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ រពឹសដៃធ្វើសកម្មភាពឆក់ខ្សែកប្រជាពលរដ្ឋបានសម្រេច ហើយ​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន តែត្រូវសមត្ថកិច្ច​កំពុងល្បាតក្នុងមូលដ្ឋានជួយអន្តរាគមន៍ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែរធនាគារអេស៊ីលីដា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ​

ជនសង្ស័យដែលធ្វើសកម្មភាពឆក់ខ្សែកត្រូវបានគេស្គាល់ឈ្មោះ សាមុត វីរ: ភេទប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ក្រុម​៧ ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។ ជនសង្ស័យបាន​ធ្វើសកម្មភាពឆក់នាវេលម៉ោង៦ និង៣០នាទីព្រឹកនៅថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ចំណុចមុខផ្ទះសំណាក់យីហោ កា​កា ផ្លូវ​បេតុង ក្រុម​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ​

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូគ្នា២នាក់ តាមបណ្តោយផ្លូវបេតុងឡើង ពីវត្តទួល មកកើតពេលជិះមកដល់កន្លែងកើតហេតុខាងលើ ក៏មានជនសង្ស័យ១នាក់ ជិះម៉ូតូម៉ាកនិចពណ៍សមកពីក្រោយបានធ្វើសកម្មភាពឆក់ខ្សែកររបស់ជនរងគ្រោះរួចបានជិះគេចខ្លួនក៏ជនរងគ្រោះស្រែកចោរៗបានជួប និងកំលាំងសម្ថកិច្ចដែលកំពង់ល្បាតបានជួយអន្តរាគមន៍ក៏ឃាត់ជនសង្ស័យបាននៅចំនុចក្បែរធានាគារអេសុីលីដា ផ្លូវជាតិលេខ៥ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ។

សម្ភារ​ដកហូត​មាន ​បន្តោង​ខ្សែក​១​ខ្សែបណ្តោងខ្នាយ​ជ្រូកបានប្រគល់ជូនជនរងគ្រោះវិញម៉ូតូម៉ាកនិច១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 1BQ-7660 លេខ​ម៉ាស៊ីន​ 102297 លេខ​តួ​ 102261​ ។ ​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​ស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕ ធឿនព្រែកជ័យ


ចែករំលែក៖