ភ្នំពេញ៖ ចោរឆក់ទូរស័ព្ទដៃ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបបានជាក់ស្តែង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ ចំនុចមុខសាលាបឋមសិក្សាកុលាបមួយ មហាវិថីព្រះស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានតាមប្រព្ឋនវិទ្យុទំនាក់ទំនងភ្លាមកំលាំងល្បាតសហប៉ុស្តិ៍បានចេញត្រួតពិនិត្យ ដេញបង្រ្កាបជនសង្ស័យបាននៅ ចំនុចវត្តរាវត្តី ផ្លូវជាតិលេខ៥ ក្រុម៨ ភូមិ មិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ឃាត់បានជនសង្ស័យចំនួន២នាក់÷ ១/ឈ្មោះ រ៉ា ឌី ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ មុនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ២/ ឈ្មោះ សុខ ធី ហៅ ម៉ៅ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ
សម្ភារដកហូតរួមមាន : ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone XS Mas ពណ៌ខ្មៅ ម៉ូតូ ០១ គ្រឿងម៉ាក C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ ១A ៦៤០៩ ។
ចំពោះមុខកំលាំងជំនាញបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីអនុវត្តតាមនីតិវិធី ៕ អារុណរះ