ខេត្តកំពង់ស្ពឺ៖ សាខាគយកំពង់ស្ពឺ ដែលមានកិច្ចសហការ ពីកម្លាំងកងរាជអាវុធហត្ថផង បានស្ទាក់ចាប់រថយន្តស៊េរីទំនើបៗ ដែលឈ្មួញទុច្ចរិតលួចនាំចូល មិនបង់ពន្ធ បានចំនួន០១គ្រឿងជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៨ កក្កដា ២០១៩ ពេលកំពុងធ្វើដំណើរលើដងផ្លូវនានា នៅក្នុងខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា ការចាប់នេះគឺកម្លាំងសមត្ថកិច្ចគយបានស្ទាក់ចាប់រថយន្ត១គ្រឿងម៉ាក ព្រូសឆ្នាំ២០១០ពាក់ស្លាកលេខ ភ្នំពេញ 2AE- 4399ដែលសង្ស័យជាស្លាកលេខដើម្បីបន្លំភ្នែកសមត្ថកិច្ច ដែលចាប់ពេលកំពុងធ្វើដំណើរលើផ្លូវមួយកន្លែង ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ។
បន្ទាប់ពីធ្វើការ្រួតតពិនិត្យដោយមន្ត្រីជំនាញរកឃើញថា រថយន្តស៊េរីទំនើបនេះ គ្មានឯកសារបង់ពន្ធ ត្រឹមត្រូវកម្លាំងគយចល័តបាននាំយករថយន្ត០១គ្រឿងនេះទៅរក្សាទុកនៅ ស្នាក់ការគយនិងរដ្ឋាករជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះកម្លាំងគយចល័តហាក់បានធ្វើ សកម្មភាពយ៉ាងខ្លាំងក្នុងការតាមបង្ក្រាបរថយន្តដែលឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសជិតខាងដោយគ្មានច្បាប់អនុញាត (រថយន្តគេចពន្ធ) ក្នុងនោះមានទាំងរថយន្តចង្កូតស្ដាំ ទាំងរថយន្តចង្កូតឆ្វេង ។
ប៉ុន្តែស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញមានរថយន្តស៊េរីខ្ពស់ៗទំនើបៗ ជាពិសេសរថយន្ត ចង្កូតស្ដាំបាន និងកំពុងធ្វើចរាចរណ៍លើដងផ្លូវកាន់តែច្រើនឡើងៗ ពាសពេញក្រុងច្បារមន ។ បើតាមប្រភពពីអ្នករកសុីដឹកដីម្នាក់និយាយថា ក្រៅពីរថយន្តចង្កូតស្ដាំលេខខមស្ទើរគ្រប់ម៉ាក ដែលគេឃើញ កំពុងធ្វើចរាចរប្រសេចប្រសាចពាសពេញខេត្តកំពង់ស្ពឺគឺ៩០ភាគរយគ្មានពន្ធនាំចូលជាពិសេសរថយន្តបែនដឹកដីតែម្តង ដែលរថយន្តខ្លះពាក់ស្លាកលេខខមទៀតផង ។
ប្រភពដដែលក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមានរថយន្តអត់ពន្ធម៉ូតូអត់ពន្ចច្រើនណាស់ដែលកំពុងពូនសម្ងំនៅតាមឃ្លាំងលក់.ទិញរថយន្តនានា នៅក្នុងក្រុងច្បារមន ។ មិនតែប៉ុណ្ណោះ មានថៅកែឃ្លាំងខ្លះក៏មានការពាក់ព័ន្ធនឹងការសមគំនិត ពីមន្ត្រីខិលខូចមួយចំនួនដែរ ទើបពួកគេអាចសម្ងំលក់រថយន្តអត់ពន្ធនាំចូលទាំងនោះបាន ជាពិសេសរថយន្តចង្កូតស្ដាំតែម្ដង ។
មហាជនសំណូមពរដល់មន្ត្រីគយសាខាខេត្ហកំពង់ស្ពឺសូមចាត់វិធានការបង្ក្រាបការលក់ឡាននិងម៉ូតូអត់ពន្ឋឲ្យស្របតាមវិធានការច្បាប់កំយោគយល់ឡើយជាពិសេគឺក្រុមឡានបែនដឹកដីតែម្តង ៕ សេនាស័ក្តិ