ព័ត៌មានទាន់ហេតុការណ៍៖

ដឹកនាំអាមេរិក លោកត្រាំ គ្មានគោលនយោបាយច្បាស់លាស់ សម្រាប់ខ្លួនឯងនោះឡើយ

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា លោកត្រាំ មិនមានគោលនយោបាយដឹកនាំច្បាស់លាស់ណាមួយសម្រាប់ខ្លួនឯងផ្ទាល់នោះឡើយ ដោយលោកយកគោលនយោបាយ របស់អូបាម៉ា មកប្រើប្រាស់ ក្នុងរយៈពេលកន្លងមក ។ លោកត្រាំ បានអនុវត្តគោលនយោបាយ តាមអូបាម៉ាទាំងស្រុង តែផ្ទុយគ្នា ។

ជាក់ស្តែង លោកត្រាំ​ បង្កើតកម្មវិធសុខាភិបាល លោកត្រាំ ក៏បាន ដកចេញ ។ លោកអូបាម៉ា បង្កើតកម្មវិធីការពារ ជនអន្តោប្រវេសន៍នៅអាមេរិក លោកត្រាំ បែរជាបណ្តេញជនអន្តោប្រវេសន៍ … ក្រៅពីនេះនៅមាន កិច្ចព្រមព្រៀងជាច្រើន ទៀត និងគោលនយោបាយរបស់អតីតប្រធានាធិបតីអូបាម៉ា ត្រូវ បានប្រធានាធិបតីត្រាំ អនុវត្តន៍បញ្ច្រាសទាំងនោះ ។

នយោបាយដែលបង្កឲ្យមានវិវាទខ្លាំងជាងគេបំផុតនោះ គឺការដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ​ជាមួយអ៊ីរ៉ង់ បានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ ក្នុងសន្តិសុខ ស្ទើរតែផ្ទុះសង្គ្រាម ។

ក្រុមអ្នកវិភាគលើកឡើងថា លោកត្រាំ មិនបានដឹកនាំអាមេរិកដោយពិតប្រាកដនោះឡើយ ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក គឺគ្រាន់តែ លុបបំបាត់ស្នាដៃ របស់អតីតប្រធានាធិបតីស្បែកខ្មៅ​អាមេរិក តែប៉ុណ្ណោះ ។ ហេតុការណ៍ខាងលើបានបង្ហាញតាមរយៈ ការប្រកាន់ពូជសាសន៍របស់លោក ត្រាំ ។

សូម្បីតែឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋ​អាមេរិក​​បាន​​វាយតម្លៃ​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​​លោក​ដូណាល់ ត្រាំ ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​ដោយសារ​តែ​កិច្ចព្រមព្រៀង​នេះ ​ត្រូវ​បាន​ចុះហត្ថលេខាដោយ​លោក ​អូបាម៉ា ។ ការ​វាយតម្លៃ​នេះ​ ត្រូវ​បាន​ធ្វើឡើង តាមរយៈ​​​​តេឡេក្រាម និង​របាយការណ៍​សម្ងាត់ ដែល​​ត្រូវ​បាន​លេចធ្លាយ ហើយ​ចុះផ្សាយ​ដោយ​កាសែត​អង់គ្លេស។

“វិទ្ធង្សនាការទូត” នេះ​គឺ​ជា​ការវាយតម្លៃ​របស់​ឯកអគ្គរាជទូតអង់គ្លេស​ប្រចាំ​ទីក្រុង​វ៉ាស៊ីងតោន ទៅលើ​សកម្មភាព​របស់​លោក​ដូណាល់ ត្រាំ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ។

គួរបញ្ជាក់ថា លោក គីម ឌែរ៉ុក (Kim Darroch) បាន​លាលែង​ចេញ​ពី​តំណែង​ជា​ឯកអគ្គរាជទូត​អង់គ្លេស​រួចទៅហើយ តាំងពីថ្ងៃ​ពុធ​កន្លងទៅ ក្រោយ​ពី​មាន​ការលេចធ្លាយ​តេឡេក្រាម​ការទូត​​លើកទីមួយ ដែល​នៅ​ក្នុង​នោះ លោក​បានវាយតម្លៃ​ថា លោក​ដូណាល់ ត្រាំ គឺ​ជា​មនុស្ស “អសមត្ថភាព” ក្នុងការ​កាន់តំណែង​ជា​ប្រធានាធិបតី ។

ក្រោយ​ពី​ការ​លេចធ្លាយ​តេឡេក្រាម​សម្ងាត់​នេះ ប៉ូលិស​អង់គ្លេស​បាន​បើក​ការ​ស៊ើបអង្កេត​រក​ប្រភព​នៃ​ការ​លេចធ្លាយ ហើយ​ព្រមទាំង​បាន​ព្រមាន​ដល់​អ្នក​កាសែត​ឲ្យ​បញ្ឈប់​ការចុះផ្សាយ​ឯកសារ​សម្ងាត់​នេះ ដោយ​លើកឡើង​ថា អ្នក​ចុះផ្សាយ​អាច​នឹង​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ ។ ការព្រមាន​​នេះ បាន​ធ្វើ​ឲ្យ​មាន​ការបរិហាររិះគន់​យ៉ាងខ្លាំងក្លា ដោយ​បាន​លើកឡើង​ថា នេះ​គឺ​ជា​ការ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​សារព័ត៌មាន ។ ហើយ​​បើទោះបីជា​មាន​ការ​ព្រមាន​បែបនេះ​ក៏ដោយ កាសែត The Daily Mail នៅតែ​​បន្ត​​ចុះផ្សាយ​វគ្គទីពីរ នៃ​តេឡេក្រាម​ការទូតសម្ងាត់ ដែល​លេចធ្លាយ​នេះ ។

តេឡេក្រាមការទូត​ដែល​ The Daily Mail ចុះផ្សាយ​ ត្រូវ​បាន​បញ្ជូន​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីងតោន មក​កាន់​ក្រសួង​ការបរទេស​នៅ​ទីក្រុង​ឡុងដ៍ កាល​ពី​ឆ្នាំ២០១៨​ កន្លងទៅ ក្រោយ​ពី​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​បាន​ព្យាយាម​ តែ​មិនបាន​សម្រេច ក្នុងការ​បញ្ចុះបញ្ចូល​លោក​ដូណាល់ ត្រាំ ឲ្យ​បន្ត​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​បាន​ចុះ​ជាមួយ​អ៊ីរ៉ង់ ។

នៅ​ក្នុង​តេឡេក្រាម​​ដែល​លេចធ្លាយ​នេះ លោកឯកអគ្គរាជទូត​អង់គ្លេស​បានវាយតម្លៃ​ថា លោក​ដូណាល់ ត្រាំ បាន​សម្រេច​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ “ដោយ​មូលហេតុ​​ផ្ទាល់​ខ្លួន” គឺ​ដោយសារ​តែ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ដោយ​លោក​អូបាម៉ា ។ បន្ថែម​ពីលើ​នេះ​ទៀត លោក គីម ឌែរ៉ុក បាន​លើកឡើង​ថា មន្រ្តី​របស់​លោក​ដូណាល់ ត្រាំ មាន​ការ​ខ្វែងគំនិត​គ្នា​ច្រើន ជុំវិញ​រឿងនេះ ហើយ​ជាងនេះ​ទៅទៀត លោក​បាន​រិះគន់​រដ្ឋការ​របស់​លោក​ដូណាល់​ ត្រាំ ថា មិន​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ជាពិសេស ថា អាមេរិក​គិតតែ​ពី​រឿង​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ក៏ប៉ុន្តែ មិនបាន​កំណត់​យុទ្ធសាស្រ្ត​ច្បាស់លាស់​សម្រាប់​​រយៈពេលវែងថា តើ​ត្រូវ​មាន​ចំណាត់ការ​អ្វី​ជា​បន្តទៀត ​ក្រោយ​ការ​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​​នេះ?

គួររំឭកឡើងវិញ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ត្រូវ​បាន​ចុះ កាល​ពី​ឆ្នាំ២០១៥ រវាង​ម្ខាង​​អ៊ីរ៉ង់ និង​ម្ខាង​ទៀត​​ប្រទេស​​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប គឺ​អាមេរិក បារាំង អង់គ្លេស ចិន និង​រុស្ស៊ី បូក​រួម​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់ ។ កិច្ចព្រមព្រៀង ដែល​ដាក់​​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ៕


ចែករំលែក៖