ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹងស្រាជោក ដើរកាត់វាលស្រែមានទឹករអិលជើងលង់ស្លាប់

ចែករំលែក៖

ខេត្ដស្វាយរៀង៖ បុរសស្រវឹងស្រាម្នាក់ បានស្លាប់បង្កការភ្ញាក់ផ្អើល ដល់ក្មេងៗឃ្វាលក្របី នៅឯវាលស្រែ និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យសង្ស័យរអិលជើងធ្លាក់ចូលស្រែមានទឹកបណ្ដាលឲ្យឈ្លក់ស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសស្រវឹងស្រារងគ្រោះ ឈ្មោះ អៀក សារុទ្ធ អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

ប្រភពបន្តថា ដោយបុរសខាងលើ គឺជាមនុស្សផឹកស្រាស្រវឹង ស្ទើររាល់ថ្ងៃ ដោយមុនពេលកើតហេតុ គេឃើញដើរកាត់វាលស្រែ ក្បែរផ្ទះទំនងស្រវឹងស្រាជោក លុះរហូតមកដល់ល្ងាច ក៏មានការភ្ញាក់ផ្អើលដល់ក្មេងៗថា មានមនុស្សដេកស្លាប់ក្នុងទឹកស្រែ ក៏បានរាយការណ៍មកសមត្ថកិច្ចតែម្ដង ។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយឈ្លក់ទឹកស្រែស្លាប់ប្រាកដមែន ដោយមិនឃើញមានស្លាកស្នាមអ្វីថា ជារឿងឃាដកម្មអ្វីនោះទេ ។

ក្រោយមក សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖