ភ្នំពេញ៖ ជនជាតិចិនបើករថយន្តប៉ះជាមួយម៉ូតូសណ្តោងរុឺម៉កក្រឡាប់ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសបែកក្បាល ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង១០ និង៥០នាទីយប់ ចំណុចស្តុបទូតចិន ផ្លូវលេខ១៧៣កែងនឹងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើកម៉ូតូសណ្តោងរុឺម៉កធ្វើដំណើរតាមផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុបផងនោះ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស អត់ស្លាកលេខ បើកតាមផ្លូវលេខ១៧៣ ក្នុងទិសដៅពីកើតទៅលិច បានជ្រុលប៉ះម៉ូតូសណ្តោងងរុឺម៉ក បណ្តាលឲ្យក្រឡាប់ ចំណែកអ្នកបើករងរងរបួសបែកក្បាលហូរឈាម ត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។
បន្ទាប់ពីកើតហេតុ ឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុបានឲ្យតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្ត បានសងសំណងទៅខាងម៉ូតូសណ្តោងរុឺម៉កចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ