ព័ត៌មានទាន់ហេតុការណ៍៖

សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ (BELTEI​Level) លើកទី១២

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី១២ សម្រាប់សិស្សភាសាអង់គ្លេសកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៅសាលសហសិក្សាសាលា ប៊ែលធី អន្តរជាតិទី៩ (ស្ទឹងមានជ័យ) ដែលមានបេក្ខជនចំនួន ២៤រូប មកពី​គ្រប់សាខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជា អគ្គនាយក      ប៊ែលធី គ្រុប និង លោកស្រី ។​

លោក លី ប៊ុនឆៃ​ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខាបានឱ្យដឹងថា៖​ បច្ចុប្បន្ន សាលា ប៊ែលធី​ អន្តរជាតិ មាន ២២សាខា​​ ក្នុងនោះ ២០សាខាកំពុងដំណើរការ និង០២សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤២.០០០នាក់ និងបុគ្គលិកបម្រើការងារប្រមាណ ២.២១៥នាក់។ ចំពោះការប្រកួតប្រជែងនេះត្រូវបានចែកចេញជា៣ដំណាក់កាលដូចខាងក្រោម៖

១- ការប្រកួតនៅតាមថ្នាក់ (Class Level) គឺជាការប្រកួតនៅតាមថ្នាក់នីមួយៗ ដោយលោកគ្រូ-អ្នកគ្រូជាអ្នកទទួលខុសត្រូវ ដើម្បីជ្រើសរើសសិស្សមកប្រកួតនៅកម្រិតសាខា។

២- ការប្រកួតកម្រិតសាខា (Campus Level) គឺជាការប្រកួតនៅតាមបណ្តាសាខា  ដើម្បីជ្រើសរើសសិស្សចំណាត់ថ្នាក់លេខ១ មកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកម្រិតប៊ែលធី។

៣- ការប្រកួតកម្រិតប៊ែលធី (BELTEI Level) គឺជាការប្រកួតផ្តាច់ព្រ័ត្ររបស់សិស្សជយលាភីលេខ១ នៃកម្រិតទី៣ ទី៦  ទី៩ និងទី១២ មកពី ២០សាខា ដើម្បីជ្រើសរើសសិស្សជយលាភីលេខ១ លេខ២ និងលេខ៣ ប្រចាំប៊ែលធី។

ការប្រកួតប្រជែងនិយាយភាសាអង់គ្លេស​នេះ បង្កើតឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាព មានថ្វីមាត់ក្នុងការនិយាយភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។

លោក លី ប៊ុនឆៃ ក៏បានបន្ថែមថា ដើម្បីពង្រឹងគុណភាពអប់រំផ្នែកភាសាអង់គ្លេសឱ្យបានកាន់តែមានប្រសិទ្ធភាព សិស្សភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឱ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) និងបានលើកទឹកចិត្តចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ រយៈពេល ៤ឆ្នាំ។ ដោយឡែកសិស្សដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស។

ក្នុងឱកាសនោះដែរ លោក​ បណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ សិស្សជយលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពដ៏ប៉ិនប្រសប់របស់ខ្លួន រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រលើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិរហូតមក និងបានផ្តល់​ឱកាស និងជំរុញ​ឱ្យបុត្រធីតារបស់ខ្លួនបានសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ (Homework A+B) និងគោរពវិន័យសាលាបានល្អយ៉ាងខ្ជាប់ខ្ជួន។

ជាទីបញ្ចប់ លោក បណ្ឌិត លី ឆេង បានប្រគល់ មេដាយមាស ប្រាក់ សំរឹទ្ធិ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជយលាភីទាំង​ ១២រូប ព្រមទាំងថតរូបអនុស្សាវរីយ៍នាពេលនោះផងដែរ។

សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធីទាំង ២០សាខា! វគ្គថ្មីថ្នាក់ចំណេះទូទៅ និងថ្នាក់ភាសាអង់គ្លេសទូទៅ ចូលរៀនថ្ងៃទី ២ កញ្ញា ២០១៩។ បង់ថ្លៃសិក្សាថ្នាក់ចំណេះទូទៅ ១ឆ្នាំ ផ្តល់ជូនឯកសណ្ឋានពីរកំប្លេ និងថ្នាក់ភាសាអង់គ្លេស ១វគ្គ (៦ខែ)  ផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម ១ឈុត៕ អរុណរះ​


ចែករំលែក៖