ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន
ឆ្លៀតពេលជូន
ដំណើរចៅស្រីចេញទៅរៀននៅបរទេស ។
សម្តេចតេជោ បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ដូច្នេះថា “ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញបន្ទាប់ពីនាងបានមក
សម្រាកមួយរយ:នៃវិស្សមកាល។
ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំ
ជាម្តាយជាប់ការងារមិនអាចជូនដំណើរ
បានតម្រូវឱ៌្យខ្ញុំជាជីតាឆ្លៀតពេលជូន
ដំណើរចៅដើម្បីជៀសវាងអារម្មណ៍
ឯកោរបស់ចៅស្រី។
កាលពេលមុនខ្ញុំ និងភរិយា រួមនិងឪពុកខ្ញុំ
ផងធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេ
ចេញទៅរៀននៅបរទេស ។ ពេលនេះ
ដល់ពេលត្រូវជូនដំណើរចៅម្តងដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹក
ចិត្តសម្រាប់ការសិក្យារបស់ពួកគេ។
និយាយដល់រឿងនេះខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបរ
រទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់
ទឹកមករៀននៅភ្នំពេញ។ទោះនៅនឹងខ្លួនខ្ញុំមាន
លុយត្រឹមតែ១២រៀលនិងបាយខ្ចប់ស្លឹក
ចេកមួយកញ្ចប់ក្តីតែខ្ញុំមានអារម្មណ៍
កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយ
ជូនដំណើរដែលខ្ញុំមើលពីកប៉ាល់ឃើញ
ពួកគាត់ឈរមើលមកកប៉ាល់រហូត
ផុតកន្ទុយភ្នែកមើលលែងឃើញ ។
កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់
បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះ
នឹងជោគជ័យក្នុងការសិក្សារបស់គេដើម្បីជំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម” ៕