ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ត្រឡប់ក្រោយ ត្រូវយុវជន២នាក់បើកម៉ូតូឌុបគ្នាលឿនជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបត់ត្រឡប់ក្រោយត្រូវបើកលឿនជ្រុលបុករថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខរាជបណ្ឌិត្យសភាកម្ពុជាសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AT-6871 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុរថយន្ត បានបត់ឆ្វេងត្រឡប់ទៅខាងក្រោយឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-7372 បើកបរដោយបុរសពីរនាក់ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងលឿន បានជ្រុលទៅបុករថយន្ត ដែលបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ រងរបួសបែកក្បាល និងម្នាក់ទៀតរងរបួសជើង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរ បានចុះមកជួយសម្របសម្រួលឲ្យ ភាគីទាំងពីរចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្ត បានចេញសំណងចំនួន៥៥០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖