ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ក្រោយពីនឹករលឹកម្តាយខ្លាំងពេក ខំធ្វើដំណើរតាំងពីស្រុកកំណើត មកលេងម្តាយ ចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ទើបតែបាន២យប់ ស្រាប់តែជួបអកុសល គាំងបេះដូងស្លាប់ បង្កឲ្យភ្ញាក់ផ្អើល ទាំងព្រឹក ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ រាយការណ៍ ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។
សពជនរងគ្រោះ ឈ្មោះ កៃ ធារ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ ជាបុរសពោះម៉ាយ ជាមួយនឹងមុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមការបំភ្លឺពីម្តាយ ឈ្មោះ ឱ ម៉ោត អាយុ៦៦ឆ្នាំ ស្នាក់នៅ និងជួមើលថៃចៅ ផ្ទះកន្លែងកើតហេតុ បានឲ្យដឹងថា កូនប្រុស របស់គាត់ជួបហេតុអកុសលខាងលើ ជាបុរសពោះម៉ាយ កូនប្រុសម្នាក់ តែត្រូវបានខាងប្រណពន្ធ យកទៅនៅជាមួយក្រោយលែងលះ ។
ប្រភពបន្តទៀតថា ដោយនឹកម្តាយពេក កូនប្រុសរូបនេះខំធ្វើដំណើរចេញមកតាំងពីស្រុក មកលេងម្តាយ ផ្ទះជួលខាងលើ ទើបបាន២យប់ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះងើបភ្ញាក់ពីដំណេក មិនឃើញកូនងើប ក្រោក ទៅដាស់ ស្រាប់តែប្រទះឃើញ ស្លាប់បាត់ទៅហើយ ទើបឆោឡោ រាយការណ៍ ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែងតែម្តង ។
សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា សនលាប់ដោយគាំងបេះដូង ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ