ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួន ប្រុសស្រីចំនួន៧នាក់ ពាក់ព័ន្ធករណីប្លន់លុយជិត៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រុស ស្រីជនសង្ស័យ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនរយះពេល៨ថ្ងៃ បន្តបន្ទាប់ ៥ខេត្ត ក្រុង ចំនួន៧នាក់ សមគំនិតប្លន់លុយពីបុគ្គលិកពេលដកយកលុយចេញពីធនាគារជិត៣លានដុល្លារសហរដ្ឋអាមេរិក និងប្រមូលលុយបានមកវិញមួយចំនួនធំហេតុការនេះកើតឡើងនាព្រឹកថ្ងៃទី២៧ ខែ កក្ដដា ឆ្នាំ ២០១៩នៅចំណុចផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ ជនរងគ្រោះមានឈ្មោះ សំ ឆាយវ៉ាន់ ភេទប្រុស អាយុ៧៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវ២៨៦ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនល្មើស ទី១~ឈ្មោះ វ៉ា សុន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្តស្នាក់នៅផ្ទះលេខ២០២E3 សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ទី២~ឈ្មោះ អៀម សំអន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី សង្កាត់ប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣ឈ្មោះ ពាស សំណាង ហៅ ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវរទេះភ្លើង សង្កាត់កា កាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួនថ្ងៃទី ២២-០៧-២០១៩ វេលា ម៉ោង ១៥ និង០០នាទី នៅចំណុចផ្ទះសំណាក់បូតិច ផ្លូវ១៩៧o សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតបាន លុយចំនួន១៥០០០ដុល្លារ រថយន្ត០១គ្រឿងម៉ាកLUXUS RX330 ។ ទី៤ឈ្មោះ វ៉ា ស៊ីម ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខសេ១០ ផ្លូវបេតុង បុរីមង្គលភ្នំពេញ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ឃាត់ខ្លួនថ្ងៃទី ២២-០៧-២០១៩ វេលាម៉ោង ១៧ និង 00នាទី នៅចំណុចផ្ទះលេខសេ១០ ផ្លូវបេតុង បុរីមង្គលភ្នំពេញ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដកហូតបាន លុយចំនួន ៥៥០០០ដុល្លារ) (សមគំនិត  និងទទួលផលចោរកម្ម ) ។ ទី៥ឈ្មោះ លី អ៊ុន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥២៨ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពៅ មុខរប នគរបាល ។ (ឃាត់ខ្លួនថ្ងៃទី ២៣-០៧-២០១៩ វេលាម៉ោង ១៦ និង ១៥នាទី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដកហូតបាន ប្រាក់ដុល្លារចំនួន៨៩៩០០០ដុល្លារ  និងប្រាក់បាត ចំនួន៩២២៥០បាត ) (សមគំនិត  និងទទួលផលចោរកម្ម) ។ ទី៦ឈ្មោះ លឹម រតនា ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលេខ២ សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ផ្កា (ឃាត់ខ្លួនថ្ងៃទី ២៣-០៧-២០១៩ វេលាម៉ោង ១៩ និង | 00នាទី នៅចំណុចដីឡូតិ៍លេខអិន៨ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបាន លុយចំនួន ២៦៩៣០០ដុល្លារ) (សមគំនិត  និងទទួលផលចោរកម្ម) ។ ទី៧ឈ្មោះ លឹម រតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២ ផ្លូវ១៩ បុរីពិភពថ្មី ខណ្ឌដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ បើកបរ (ឃាត់ខ្លួនថ្ងៃទី ២៤ -០៧-២០១៩ វេលាម៉ោង ១៦ និង២០នាទី នៅចំណុច ភូមិព្រៃចំការជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង) (សមគំនិត  និងទទួលផលចោរកម្ម) ។ ដែលបានប្រព្រឹត្តិបទល្មើសលួចមានស្ថានទំងន់ទោស (គំរាមប្លន់យកលុយ) នៅចំណុចមុខផ្ទះលេខ៤៥៧ ផ្លូវ ៣១០ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ វេលា ម៉ោង ១៧ និង៥០នាទី ។
លោក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាកាលពីថ្ងៃទី១៦ ខែ ០៧ ឆ្នាំ២០១៩វេលាម៉ោង១៩ និង៤០នាាទី មានគណនេយ្យ របស់ក្រុមហ៊ុនឆៃយ៉ាបានអោយសែកមួយសន្លឹកមានទឹកប្រាក់ចំនួន៥លលានដុល្លារ អោយទៅបុគ្គលិកឈ្មោះ នី សំអាត  និងតៃកុងឡានម្នាក់ទៀតឈ្មោះ វ៉ា សុខ (ជនសង្ស័យ)ទៅបើកលុយពីធនាគារមួយកន្លែងក្រោយពីបើកលុយរបាន បុគ្គលិកឈ្មោះ នី សំអាតបានដាក់លុយទាំងនោះនៅក្នុងសាក់កាដូរចំនួន២ និងថង់មួយដាក់ចូលក្នុងរថយន្តបាំងខាងក្រោយហើយនាំគ្នាបើករថយន្តត្រលប់មកវិញតែពេលបើកមកដល់ផ្លូវ៣១០ ក្រុម៣៩ ស្ថិតនៅភូមិ៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមនជនសង្ស័យឈ្មោះ វ៉ា សុខបានប្រើល្បិចធ្វើជាឈប់រថយន្ត ចូលទិញទឹកផឹកពេលដើរទិញទឹករួចដើរត្រលប់មកវិញស្រាប់តែបើកទ្វារបាំងខាងក្រោយរថយន្តឆក់យកសាក់កាដូរលុយមួយក្នុងនោះមានសរុប២លាន៤សែនដុល្លារអាមេរិចហើយ និងគំរាមឈ្មោះ នី រតនាស្រែក រួចរត់គេចខ្លួនបាត់ទៅដោយជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅបក្សពួកចាំដឹកជាស្រេច ។ រហូតដល់ថ្ងៃទី១៨ ខែ ០៧ ឆ្នាំ២០១៩ក្រុមប្រតិបត្តិការចំរុះរួមមាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន នគរបាលខេត្តស្វាយរៀង នគរបាលក្រុងបាវិត នគរបាលខណ្ឌបាត់ដំបូងធ្វើការស្រាវជ្រាវឃាត់បានបន្តបន្ទាន់ក្នុងរយះពេល៨ថ្ងៃ និងឃាត់មនុស្សសរុប៧នាក់ប្រុស៦ស្រី១នាក់ និងដកហូតរថយន្តបានចំនួន២គ្រឿងម៉ាកNX-២០០ និងរថយន្តលុចសុីសXR៣៣០ ពណ៌សទាំង២គ្រឿងដែលជនសង្ស័យយកលុយប្លន់បានទៅទិញរួមដកបានអាវុធខ្លីចំនួន១ដើម ។
លោក អធិការបន្តថាក្នុងប្រតិបត្តិការនេះក្រោយពីទទួលបណ្ដឹងជនរងគ្រោះរួច និងមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ  និងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបន្ទាន់ និងបង្រ្កាបអោយបានជនសង្ស័យក្រោយមកបានបញ្ចប់ប្រតិបត្តិការខាងលើនេះ និងបានដកហូតលុយបានមកវិញចំនួនជាង១លានដុល្លារ និងរថយន្ត២គហរឿងខាងលើដែលជនសង្ស័យយកលុយជនរងគ្រោះទៅទិញរួម និងផ្ទះ៣ល្វើងទៀតសរុប៣៥មុឺនដុល្លារ និងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីបន្តតាមនីតិវិធីច្បាប់ ៕ សរស្មី

ចែករំលែក៖