ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកប្រមាញ់សត្វស្លាបទឹក៦នាក់  និងសត្វស្លាប១៣០ក្បាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកប្រមាញ់សត្វស្លាបទឹក៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង  និង ស្រុកបរិបូរណ៍ឃាត់ខ្លួន ជាមួយនឹងសត្វស្លាបចំនួន១៣០ក្បាល ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងកាលពីវេលម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកប្រម៉ាញ់សត្វស្លាបទាំង៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ១.ឈ្មោះឡាយ ថង ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះកា បូលី ភេទប្រុស អាយុ៣០ឆ្នាំ ៣.ឈ្មោះហុក ឆុង ភេទប្រុស អាយុ៣៦ឆ្នាំ ៤.ឈ្មោះហុក សិត ភេទប្រុសអាយុ២០ឆ្នាំ ៥.ឈ្មោះទូច ស៊្រុន ភេទប្រុសអាយុ៣៥ឆ្នាំ  និង ៦.ឈ្មោះហុក ឆេង ភេទប្រុសអាយុ៣៧ឆ្នាំ ក្រុមអ្នកចាប់សត្វស្លាបទាំងនេះ រស់នៅនៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ  និង ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចាប់សត្វស្លាបបន្តទៅទៀត ។
ក្រុមប្រម៉ាញ់សត្វទាំងនេះ គឺជាអ្នកនេសាទត្រី នៅតំបន់នោះ ហើយក្រៅពីនេសាទត្រីពួកគេបានប្រម៉ាញ់សត្វស្លាបដើម្បី យកទៅលក់ផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា សត្វស្លាបទាំង១៣០ក្បាលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធតហត្ថប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និង នេសាទខេត្ត យកទៅលែងនៅទំនប់២០ឧសភា ក្នុងភូមិសាស្រ្តស្រុកបរិបូរណ៍៕ ចន្ថា

ចែករំលែក៖