ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតដាវសាំម៉ូរ៉ៃមួយដើម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន និងកាន់កាប់អាវុធខុសច្បាប់ ។

ហេតុការណ៍​ដែលឃាត់ជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី ២៨ កក្កដា ២០១៩ចំណុចបន្ទប់ជួល ភូមិជ្រៃកោង ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស៊ិន ប៊ុនថុន ភេទប្រុស អយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ក្រុម១ ភូមិជ្រៃកោង ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាង៖ ដបទឹកសុទ្ធចំនួន១ ទុយោប៊ឺតចំនួន១ .នឹងដាវ១ដើម ។

សមត្ថកិច្ចបានឲ្យដឹងថា​មុន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ​ កម្លាំងបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានភ្លាមនោះក៏មានប្រជាពលរដ្ឋទូរស័ព្ទមកថាមានប្រជាពលរដ្ឋដែលនៅជិតបន្ទប់ជួលឈ្លោះគ្នា​ ទើបកម្លាំងចុះទៅដល់ចំណុចកើតហេតុ និងសម្របសម្រួល ។ បន្ទាប់មកក៏ឃើញជនសង្ស័យខាងលើឈរមុខបន្ទប់ដោយមានការសង្ស័យទើបសុំត្រួតពិនិត្យលើដងខ្លួនរកឃើញប្រអប់ថ្នាំមួយ និងដាវមួយដើមទើបឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖