ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបុកទ្រូងផ្លូវវៀចមួយកង់រថយន្តនៅមិនទាន់អស់ល្បឿនជ្រុលទៅបុកដើមឈើទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: នៅម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែង និងផ្លួវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ បុរស ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងទៅបុកទ្រូងផ្លូវវៀចមួយកង់រថយន្តនៅមិនទាន់អស់ល្បឿនជ្រុលទៅបុកដើមឈើទៅមុខលែងរួចតែសំណាងមិនមានអ្នករបួស។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3318 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចមួយកង់ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកដើមឈើគៀបជាប់ទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកស្ទូចយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖