ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ១៤រោច ខែអាសាឌ្ឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២១៩ បានប្រកាសក្នុងកិច្ចប្រជុំនៅចំពោះមុខមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធក្រោមឱវាទខេត្តថា រាល់ការគ្រប់គ្រងប្រាក់ចំណូលផ្សេងៗរដ្ឋបាលខេត្តនេះ និងធ្វើសេចក្តីជូនដំណឹងមួយ ដើម្បីចែកជូនដល់ម្ចាស់ផ្ទះជួលទាំងអស់ ឲ្យគោរពកាតព្វកិច្ចបង់ពន្ឋចូលរដ្ឋឲ្យបានគ្រប់ចំនួនតាមតម្លៃថ្លៃជួលផ្ទះ និងជួលដីជាដើម តាមតម្លៃជួលជាក់ស្តែង ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត លោកអភិបាលខេត្តព្រះសីហនុ បានព្រមានថា ម្ចាស់ផ្ទះជួល និងមិនត្រូវពិន័យនោះទេ ក្នុងករណីមានការភ្ញាក់រលឹក ហើយចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ តាមតម្លៃជួលផ្ទះ និងដីជាក់ស្តែង បើពុំដូច្នេះទេ រដ្ឋបាលខេត្តព្រះសីហនុ និងមានវិធានការដូចខាងក្រោម៖
១- តម្រូវឲ្យម្ចាស់ផ្ទះជួលបង់រំលឹកប្រាក់ពន្ឋ ដែលនៅខ្វះដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួលមក ២- ក្នុងករណីរកឃើញម្ចាស់ផ្ទះជួល ធ្វើកិច្ចសន្យាក្លែងបន្លំលាក់ពន្ឋ (គឺធ្វើកិច្ចសន្យាជាមួយអ្នកជួលដាក់ស្តងមួយ និងធ្វើកិច្ចសន្យាមួយទៀត ក្នុងការក្លែងបន្លំពន្ឋ) បញ្ហានេះ គឺបានជាប់ពាក់ព័ន្ឋអំពើពុករលួយ ហើយរដ្ឋបាលខេត្ត និងត្រូវចាត់បញ្ជូនរឿងនេះទៅ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដើម្បីបន្តនីតិវិធី ៕ស តារា