ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ជាតិ​មួយរូបត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹងពីបទគំរាមកំហែង​សម្លាប់ ដោយអាវុធខ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ មន្ត្រី​នគរបាល​បម្រើការងារ​នៅខេត្ត​កំពង់ចាម​មួយរូ​បត្រូវបាន​ប្រជាពល​រដ្ឋ​ដាក់ពាក្យ​បណ្តឹង​ថាបានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យ​សម្បត្តិ​ និងគំរាមកំហែងថា នឹងសម្លាប់ដោយអាវុធ​ កាលពីវេលាម៉ោង ៣និង៣០​នាទី ថ្ងៃទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់​ចាម ខេត្តកំពង់ចាម​ ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះដែលដាក់នៅព្រហ្មទណ្ឌនគរបាលក្រុងកំពង់​ចាមបានឲ្យដឹងថា​ ឈ្មោះតាត ស៊ីណែត ភេទស្រី​ អាយុ៣២ឆ្នាំ​ ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្ដឹងពីឈ្មោះ សោភ័ណ្ឌ សិលា ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅ​ភូមិទី​៧​សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់​ ចាម​ ។
នៅក្នុងពាក្យបណ្តឹងបញ្ជាក់ថា​ សូមប្តឹងពី​មន្ត្រីនគរបាលខាងលើនេះ​ពីបទគំរាមកំហែងថានឹងសម្លាប់ ដោយអាវុធខ្លី នឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០​នាទី ថ្ងៃទី​៣០​ ខែ​កក្កដា​ ឆ្នាំ២០១៩​នៅចំណុច​មុខផ្ទះរបស់ខ្លួន​ ស្ថិត​នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះ និងខូចខាតសម្ភារៈលក់ដូរ​ មួយចំនួន ។
មន្ត្រី​នគរបាល​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួល​ បានពាក្យបណ្តឹងជនរងគ្រោះ​ នៅថ្ងៃទី៣០​ ខែកក្កដា​ឆ្នាំ​២០១៩​ វេលាម៉ោង៤និង​ ១០​នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នគរបាលក្រុងកំពង់ចាម បានសហការជាមួយកំលាំងប៉ុស្តិកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ​ ដើម្បី​បំពេញ​ភារកិច្ច​ជាមន្ត្រី​អនុវត្តន៍​ច្បាប់​ ប៉ុន្តែ​ នៅពេលកម្លាំងចុះទៅដល់​ ជនសង្ស័យ​បានគេចខ្លួន​បាត់ ។
ចំពោះ​ករណីកូនលោកផ្កាយ៣ម្នាក់ដែល​ប្រើហិង្សាយកដុំថ្មគប់បំផ្លាញផ្ទះអ្នកជិត​ ខាងនៅបុរីពិភពថ្មីក្រុងកំពង់ចាម​ ហើយថែមទាំងយកកាំភ្លើងមកគំរាមគ្រួសារជនរងគ្រោះទៀតផង​ លោកស្នងការបា​នមានចំណាត់ការតាមចាប់ជន​សង្ស័យ​មកផ្តន្ទា​ទោសតាម​ច្បាប់​ ៕​  វណ្ណៈ

ចែករំលែក៖