ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតអាក.និងចាក់ពោះខ្លួនឯងបណ្ដាលឲ្យស្លាប់ដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់មានអាក្ការៈរវើរវាយ និងភ័យខ្លាច ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែយកកាំបិតមកអាក.ខ្លួនឯង និងចាក់ពោះបន្ថែមទៀត បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី នៅក្នុងផ្ទះបាយរបស់ម្ដាយមីងជនរងគ្រោះ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះធ្វើអត្ដឃាតខ្លួនឯងបណ្ដាលឲ្យស្លាប់ឈ្មោះ ងួន ប្រុសពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ហ្សង់អាលីហ្សេ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលជនរងគ្រោះមានអក្ការៈការភ័យខ្លាច ដោយស្រែកថា មានគេតាមចាប់ខ្លួន ដូចជាមនុស្សបែកថ្នាំអញ្ចឹង ។ លុះមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅសុំផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ មុត ស៊ីថា ដែលនៅភូមិ/ឃុំជាមួយគ្នា ដេកស្នាក់នៅមួយយប់ លុះព្រឹកឡើង ថ្ងៃទី៣០ ខែឆ្នាំដដែល វេលាម៉ោង៦ព្រឹក ជនរងគ្រោះបានក្រោកពីដេក ហើយបានត្អូញត្អែរប្រាប់ម្តាយមីងរបស់ខ្លួនថាមាន អាក្ការ:ក្តៅរងាស្រៀវស្រាញក្នុងខ្លួន រីឯម្ដាយមីងដោយលឺក្មួយរៀបរាប់បែបនេះ ក៏ប្រាប់ឈ្មោះ អ៊ុំ នាង ជាម្តាយបង្កើតជនរងគ្រោះ ឲ្យហៅគ្រូពេទ្យមកព្យាបាល រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះ បានប្រាប់ម្តាយមីងឲ្យជូនខ្លួនទៅបត់ជើងតូចក្នុងបន្ទប់ទឹក ខណៈដែលបត់ជើងតូច ម្ដាយមីងជនរងគ្រោះបានឈរកាន់សេរ៉ូមនៅមាត់ទ្វារបន្ទប់ទឹក បានឮសម្លេងព្រូសប្រាស់នៅក្នុងបន្ទប់ទឹក មានការងឿងឆ្ងល់ ក៏ចូលមើល ស្រាប់តែឃើញជនរងគ្រោះយកអាវចងក.ជាប់និងសសរបន្ទប់ទឹក ភ្លាមនោះជួយសង្រ្គោះទាន់ពេល បន្ទាប់មក ជនរងគ្រោះបានបោចខ្សែសេរ៉ូមចេញពីដៃ ហើយទៅចូលក្នុងផ្ទះបាយ ស្ទុះទៅយកកាំបិតមុខពីរ មកអារក.ខ្លួនឯង បណ្តាលឲ្យមានរបួសចេញឈាម មិនត្រឹមតែប៉ុន្នោះ ជនរងគ្រោះក៏យកកាំបិតចុងស្រួច ពណ៌ស ចាក់ពោះខ្លួនឯងបន្ថែមទៀត បណ្ដាលឲ្យមានរបួស ធ្លាយពោះវៀនចេញមកក្រៅ ឃើញដូចនោះ ស្រ្ដីជាម្ដាយមីង បានរត់មកហៅឪពុកម្តាយ ជនរងគ្រោះ មកជួយ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសល បានត្រឹមពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
បន្ទាប់ពីកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

ចែករំលែក៖