ខេត្តពោធិ៍សាត់៖ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្រ្តីក្រោមឱវាទ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត សហការចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយគ្រោះរាំងស្ងួត តាមបណ្ដាភូមិឃុំស្រុកនានា នៃខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដែលសហការចុះពិនិត្យជាក់ស្ដែងប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា នូវតាមបណ្ដាភូមិឃុំនានា នៃស្រុកកណ្ដៀង ស្រុកបាកាន និងស្រុកតាលោសែនជ័យ ប្រជាកសិករការចាប់ព្រួសគ្រាប់ស្រូវស្ងួតតាំងពីដើម ខែឧសភារហូតដល់ចុង ខែកក្កដា ឆ្នាំ២០១៩ នេះ លើផ្ទៃប្រមាណ១១០ ៦៤៩ហិកតា ស្មើនឹង៩៣,៦៤% នៃដែនការឆ្នាំនេះ ចំពោះទឹកភ្លៀងចាប់ផ្ដើមធ្លាក់ក្នុង ខែឧសភា មកដល់ ខែមិថុនា ឆ្នាំ២០១៩ ជាមធ្យម ដោយរាយប៉ាយស្ទើរគ្រាប់តំបន់ទូរទាំងខេត្តពោធិ៍សាត់ លុះដល់ ខែកក្កដា ឆ្នាំ២០១៩ ភ្លៀងធ្លាក់តិចតួចមិនរាយប៉ាយដូចខាងខាងលើនោះទេ ធ្វើឲ្យប្រឈមការប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។
របាយការណ៍បន្តថា ជាពិសេសនៅឃុំតាលោ ស្រុកតាលោសែនជ័យ និងឃុំរំលេច ឃុំស្វាយដូនកែវ ឃុំមេទឹក និងឃុំអូរតាប៉ោង នៃស្រុកបាកាន ខេត្តពោធិ៍សាត់ រងការប៉ះពាល់ខូចខាតដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងជាងគេ ដល់ដំណាំស្រូវឈានទៅរកការងាប់ទាំងស្រុង លើផ្ទៃដីជាច្រើនហិកតាដូច្នេះ រយៈពេល៦.៧ថ្ងៃទៀតបើមេឃនៅតែមិនមានភ្លៀងធ្លាក់ ដំណាំស្រូវរងការខូចខាតទាំងស្រុងជាណ្ដើរៗ ។
របាយការណ៍ដដែលបន្តទៀតថា ដូច្នេះមន្ទីរជំនាញបានមើលឃើញ និងព្រៀងទុក អាចបង្វែងាកមករកការធ្វើស្រែដំណាំស្រូវប្រភេទប្រដេញទឹកវិញ ដោយខាងមន្ទីរបានត្រៀមគ្រាប់ស្រូវពូជមួយចំនួនផងដែរ បើទោសជាយ៉ាងណាមន្ទីរនៅតែបន្តចុះពិនិត្យជាក់ស្ដែងជានិច និងបានត្រៀមលាក់ណៈផ្សេងៗផងដែរ ដើម្បីជួយទប់ទល់សម្រួលដល់ប្រជាកសិករ ដោយប្រើគ្រប់មធ្យោបាយ ៕ បុឹម ពិន