ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនត្រាបុករថយន្តសាំងយ៉ុងបញ្ច្រាសគ្នារបួសធ្ងន់ ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តធុនត្រាប្រើប្រាស់ល្បឿនលឿនបុកជាមួយរថយន្តសាំងយ៉ុងបញ្ច្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១ សីហា ឆ្នាំ២០១៩ នៅមុខសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ជីភូ តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។
យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានជនជាតិចិនម្នាក់ម្នាក់មិនត្រូវបានស្គាល់ឈ្មោះបានបើករថយន្ដ ម៉ាកធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២ AX-១៧១៣ និងអ្នករួមដំណើរម្នាក់លើផ្លូវជាតិលេខ១ ខណៈប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ស្រាប់តែទៅបុកនឹងរថយន្ដមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ឆ្នូតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AI-៨៣០៨ ជិះគ្នា៤នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើករថយន្ដសាំងយ៉ុងកៀបជាប់នៅក្នុងកាប៊ីន បណ្ដាលឲ្យរងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ក្រោយបង្កហេតុ អ្នកបើករថយន្តធុនត្រា និងអ្នករួមដំណើរជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរផងដែរ ។
អ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្បង្អែកជីភូក្រុងបាវិត និងវាស់វែង រថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវោត ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕ យឹម សុថាន

ចែករំលែក៖