ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជំនាញឆក់យ៉ាងសកម្ម នៅតំបន់មុខព្រលានអន្តរជាតិភ្នំពញ បានជាបន្តបន្ទាប់ ។
លោកវរៈសេនីឯក យឹមសារ៉ាន់ អធិការនគរបាលខណ្ឌបានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងរបស់លោកបានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ងាយរងគ្រោះ ស្រាប់តែប្រទះឃើញយុវជនម្នាក់ ដោយមានការសង្ស័យ ទើបប្រដេញឃាត់បាននៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ ។
លោកបន្តថា បន្ទាប់ពីឃាត់សួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ការបូបលុយ និងទូរស័ទ្ទរបស់ជនរងគ្រោះនៅតំបន់មុខព្រលានពិតប្រាកដមែនថែមទាំងមានបក្ខពួកជាច្រើនទៀត ។ ក្រោយពីបានចម្លើយសារភាពជនសង្ស័យហើយកម្លាំងនគរបាលក៏បន្តទៅចាប់បក្ខពួកបន្តទៀតនៅសោន ក្លឹប ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ ។
លោកអធិការបានបន្តទៀតថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១ខែសីហា ឆ្នាំ២០១៩ ទើបកម្លាំងបន្តតាមចាប់បក្ខពួកម្នាក់ទៀតនៅសង្កាត់ចោមចៅទី២ ។ ជនសង្ស័យមានចំនួន៣នាក់ខាងលើទី១ឈ្មោះ សាន្ត វរៈ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី២ឈ្មោះ ខ្លឹម ចាន់ដារ៉ា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ឈ្មោះ ហាក់ សុខសេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ដកហូតម៉ូតូ២គ្រឿងទី១ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HR-9316 និង១គ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GY 6224 ។
បច្ចុប្បន្នជនសង្ស័យសាកសួរ និង ឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ