ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបជនសង្ស័យជំនាញឆក់ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជំនាញឆក់យ៉ាងសកម្ម នៅតំបន់មុខព្រលានអន្តរជាតិភ្នំពញ បានជាបន្តបន្ទាប់ ។
លោកវរៈសេនីឯក​ យឹមសារ៉ាន់​ អធិការនគរបាលខណ្ឌបានឲ្យដឹងថា​ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩​ កម្លាំងរបស់លោកបានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ងាយរងគ្រោះ ស្រាប់តែប្រទះឃើញយុវជនម្នាក់ ដោយមានការសង្ស័យ ទើបប្រដេញឃាត់បាននៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដើម្បីសាកសួរ ។
លោកបន្តថា​ បន្ទាប់ពីឃាត់សួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ការបូបលុយ និងទូរស័ទ្ទរបស់ជនរងគ្រោះនៅតំបន់មុខព្រលានពិតប្រាកដមែនថែមទាំងមានបក្ខពួកជាច្រើនទៀត ។  ក្រោយពីបានចម្លើយសារភាពជនសង្ស័យហើយកម្លាំងនគរបាលក៏បន្តទៅចាប់បក្ខពួកបន្តទៀតនៅសោន ក្លឹប​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៣១​ ខែកក្កដា​ឆ្នាំ២០១៩ ។
លោកអធិការបានបន្តទៀតថា​ លុះមកដល់វេលាម៉ោង២រសៀល​ ថ្ងៃទី១ខែសីហា​ ឆ្នាំ២០១៩​ ទើបកម្លាំងបន្តតាមចាប់បក្ខពួកម្នាក់ទៀតនៅសង្កាត់ចោមចៅទី២​  ។   ជនសង្ស័យមានចំនួន៣នាក់ខាងលើទី១ឈ្មោះ សាន្ត វរៈ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ  ។ ទី២ឈ្មោះ ខ្លឹម ចាន់ដារ៉ា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ឈ្មោះ ហាក់ សុខសេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ដកហូតម៉ូតូ២គ្រឿងទី១ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HR-9316 និង១គ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GY 6224 ។
បច្ចុប្បន្នជនសង្ស័យសាកសួរ និង ឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ

ចែករំលែក៖