ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពត្រូវចាត់ទុកការងារហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃកណែទម្រង់របស់ខ្លួនសំដៅធ្វើទំនើប កម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិនធានាកិច្ចការពារប្រទេ ស ប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាព ទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។ នេះគឺជាប្រសាសន៍ របស់នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្ម(ខ.ភ.ម)ជាអតីតមេទ័ពដែលមានស្នាដៃក្នុងការដឹកនាំបញ្ជាប្រយុទ្ធ កាលសម័យសង្គ្រាមថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម និងមូលដ្ឋានគ្រឹះបច្ចេកទេសបោសសំអាតមីន និងកាកសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាមជំនាន់ទី ១៣៦ នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម កងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោកនៃ(ខ.ភ.ម) ស្ថិតក្នុងភូមិសាស្ត្រទួល៤២ ភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០១ ខែសីហារ ឆ្នាំ២០១៩នេះ ។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តាំផ្ញើដល់នាយ ពលទា ហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យ បានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមកងឯកភាពខ្លួន ឲ្យ

កាន់តែប្រសើរ ពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយ ជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិយើងកាន់តែរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបាន ម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជ រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេ បញ្ជាការ (ខ.ភ.ម) និងមេបញ្ជាការកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការកង ពលធំអន្តរាគមន៍លេខ ៣ និងលោក អ៊ុំ សុជាតិ ប្រធានវិទ្យា ស្ថានហ្វឹកហ្វឺនជំនាញកំចាត់មីន CMAC កំពង់ឆ្នាំងបញ្ជាក់ថា:បច្ចុប្បន្ននេះ កងពលធំអន្តរាគម ន៍លេខ ៣ កងទ័ព ជើង គោក បានកិច្ចសហការល្អ ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC និងវិទ្យាស្ថានហ្វឹកហ្វឺនកំចាត់មីន CMAC កំពង់ឆ្នាំង កំពុងដំណើរការវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម និងមូលដ្ឋានគ្រឹះបច្ចេកទេសបោកសំអាតមីន និងកាកសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាមជំនាន់ទី ១៣៦ ឱ្យដល់នាយ ពលទា ហាន ក្នុងកងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោក ។ នាយ ពលទាហាន ជំនាញវិស្វកម្ម និងបោកសំអាតមីន និងកាកសំណល់ជាតិផ្ទុះ ក្នុងកងពលធំអន្តរាគ មន៍លេខ ៣ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ១០០ នាក់ ដែលក្នុងនោះ មាននាយទា ហានជាសិក្ខាកាមមកពីកងពលតូចអន្តរាគមន៍លេខ ៧ ចូលហ្វឹកហ្វឺនចំនួន ២៥នាក់; កងពលតូចអន្តរាគមន៍លេខ ៨ ចំនួន ២៥នាក់.កងពលតូចលេខ ៩ ចំនួន ២៥នាក់ និងទីបញ្ជាការកងពលធំចំនួន២៥ នាក់ ។

រយៈពេលសិក្សា ៣ខែ លើខ្លឹមសារមេរៀនសម្រាប់វគ្គនេះដោយផ្ដោតសំខាន់ទៅលើមូល ដ្ឋានគ្រឹះបច្ចេក ទេសបោកសំអាតមីន និងការសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាម ដោយប្រើប្រាស់នីតិវិធីនៃការហ្វឹកហ្វឺន រៀនទ្រឹស្ដីក្នុងថ្នាក់ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង នៅលើទីលានពិតៗ ដោយក្រុមគ្រូ CMAC កំណត់យកទីតាំងទំនប់បាញ់គ្រាប់ពិត របស់កងពល កន្លងមកបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះមួយចំ នួនពេលបាញ់គ្រាប់ពិត មកធ្វើជាចំការមីន សម្រាប់ឱ្យសិក្ខា កាមអនុវត្តជាក់ស្ដែងតែម្ដង ។ នៅក្នុងវគ្គនេះដែរ ក៏មានបញ្ចូលមេរៀនបទដ្ឋានកាត់បន្ថយផ្ទៃដីចំការមីន និងគូសប្លង់ចម្ការមីនតាមកម្មវិធីបច្ចេកវិទ្យាទំនើប ( Arc GIS)តាមប្រព័ន្ធកុំព្យូទ័រផងដែរដែលក្រោយពេលបញ្ច ប់វគ្គ សិក្ខាកាមទាំង ១០០នាក់ ទទួលបាននិទ្ទេសល្អណាស់ គ្រប់គ្រប់ៗគ្នា ។

គណៈអធិបតី ប្រកាសបិទវគ្គចាប់ពីពេលនេះតទៅព្រមទាំងបានប្រកាសផ្ដល់ជូនដល់កងពលធំអន្តរាគមន៍លេខ ៣ នៅម៉ាស៊ីនរាវរកគ្រាប់មីនប្រភេទ CeiA Mil D1 DS របស់CMACចំនួន៤ គ្រឿង.ប្រភេទ F1 A4 ចំនួន ៣៦គ្រឿង ព្រមទាំងបានផ្តល់ថវិ កាចំនួន ១២លានរៀលផងដែរ ៕ សុខដុម


ចែករំលែក៖