ព័ត៌មានទាន់ហេតុការណ៍៖

កំពុងដេកសុខៗ ស្រាប់តែជនសង្ស័យម្នាក់ កាន់កាំបិតមកកាប់ប្រហារបួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ បានរងរបួសពេញខ្លួន ខណៈកំពុងដេកក្នុងតូបលក់ដូរមួយកន្លែង ហើយត្រូវជនសង្ស័យម្នាក់ទាញកាំបិតប៉័ងតោមកកាប់ប្រហារ​ កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ជី គារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែលជនរងគ្រោះឈ្មោះ ហ៊ាង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសព្វថ្ងៃ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ស្លាកស្នាម៖ របួសកាប់ត្រូវកញ្ចឹងខាងក្រោយដេរ៤ថ្នេរ , កាប់ត្រូវស្មាខាងឆ្វេងដេរ៤ថ្នេរ, និងរបួសបាតដៃ ខ្នងដៃ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញជនងគ្រោះកំពុងដេកនៅតូបលក់ដូរមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យបានដើរមកកាន់កាំបិតប៉័ងតោចំនួន២ដើមមកកាប់ប្រហារបណ្តាលឲ្យរងរបួសពេញខ្លួនដោយមិនដឹងមូលហេតុ ភ្លាមនោះជនសង្ស័យបានយកកាំបិតបោះចោលបាត់​ ។ បន្ទាប់មកកម្លាំងនគរបាលបានចុះទៅដល់ភ្លាមៗ និងធ្វើការឃាត់ជនសង្ស័យយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ​


ចែករំលែក៖