ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ដោយសារជីកអណ្តូងដាក់លូ ហើយត្រូវបានដីបាក់សង្តត់ស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិសន្ទៃ ឃុំដារុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ លាត ជ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសន្ទៃ ឃុំដារុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ទេពចាន់ណា អធិការស្រុកសូទ្រនិគមបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ថា ករណីខាងលើនេះ ពិតជាមានមែន ដោយជនរងគ្រោះបានជីកដីធ្វើអណ្ដូងទឹក ខណៈកំពុងជីកដាក់លូ ក៏ស្រាប់តែបាក់ដីសង្កត់ ស្លាប់តែម្ដង ទោះមានអ្នកជួយក៏ដោយក៏ ជួយមិនទាន់នោះទេ ព្រោះដីសង្កត់ជ្រៅពេក ៕ ប៊ុនរិទ្ធី