ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះមួយខ្នងប្រភេទវីឡាតឿ ដោយការធ្វេសប្រហែសនៅស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ ម្ចាស់ផ្ទះទន់ដៃទន់ជើង បន្ទាប់ពីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ឈ្មោះ ក្រូច ពូច ភេទស្រី អាយុ ៧៤ ឆ្នាំ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ការខូចខាត: ផ្ទះប្រភេទវីឡាតឿទំហំ ៥ ម៉ែត្រគុណ ១២ ម៉ែត្រ កម្ពស់៤ម៉ែត្រជញ្ជាំងថ្មប្រក់ក្បឿង អស់យ៉ាបមុខ ៤០ % សាំង ២កាន ៦៨ លីត្រ ម៉ាស៊ូត ១កាន ៣៨ លីត្រ និងអីវ៉ាន់ចាប់ហួយ សរុបជាទឹកប្រាក់ប្រហែល ១៥០០ដុល្លារ ។

មូលហេតុ មកពីម្ចាស់បូមសាំងដាក់ដបហើយយកទៅដាក់លក់នៅខាងមុខផ្ទះចម្ងាយផ្ទះ៤ម៉ែត្រ ហើយវាហៀរទៅប៉ះចំចង្រ្កានហ្គាស ដែលកំពុងដាំបាយបណ្ដាលឆេះតែម្ដង ។

លោក វរសេនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគង បានអោយដឹងនៅ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៩ ថា ករណីនេះ បណ្ដាមកពីម្ចាស់ធ្វេសប្រហែសបូមសាំងដាក់ដបហើយយកទៅដាក់លក់ធ្វើអោយកំពុប ហៀរចេញមកប៉ះចង្រ្កានហ្កាស ធ្វើឲ្យផ្ទុះឆេះតែម្ដង សំណាងល្អដោយមានការអន្ដរគមន៍ជួយពន្លតទាន់ កុំអីឆេះខ្ទេចគ្មានសល់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖