ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្ដឧត្ដរមានជ័យ ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងរឹបអូសបានជិត២០ម៉ែត្រគូប

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុ​ក​ឈើ​មួយ​កន្លែង នា​រសៀល​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​

​តាម​ការបញ្ជាក់​ពី​ លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បានឲ្យ​ដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​យើង​បាន​រឹបអូស​ឈើ​ចំនួន​៣៧១​ដុំ ស្មើ​ និង​ជិត​២០​ម៉ែត្រ្រ​គីប​ ។

​បច្ចុប្បន្ន ឈើ​ទាំងអស់នេះ បានប្រគល់​ជូន​ជំនាញ​រដ្ឋបាល​សង្កាត់​ព្រៃឈើ ​ស្រុក​ត្រពាំង​ប្រាសាទ​ យក​ទៅ​រក្សាទុក​ និង​បន្ត​នីតិ​វិធី​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ ប៉ែន នួន


ចែករំលែក៖