ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងអាវុធហត្ថខេត្តយើងបានរឹបអូសឈើចំនួន៣៧១ដុំ ស្មើ និងជិត២០ម៉ែត្រ្រគីប ។
បច្ចុប្បន្ន ឈើទាំងអស់នេះ បានប្រគល់ជូនជំនាញរដ្ឋបាលសង្កាត់ព្រៃឈើ ស្រុកត្រពាំងប្រាសាទ យកទៅរក្សាទុក និងបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕ ប៉ែន នួន