ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ធ្លាក់ចូលពាងទឹកស្លាប់ ពេលម្តាយអត់នៅ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានឈ្លក់ទឹកស្លាប់ដោយគ្មានអ្នកដឹង បន្ទាប់ពីក្មេងរងគ្រោះបាន ឡើងលេងលើពាងទឹករួចក៏ធ្លាក់ចូលក្នុងពាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាវេលាម៉ោង៦ និង ២០ នាទី ល្ងាចថ្ងៃ ពុធ ៧ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះ នៅភូមិ ពាមឆ្កោក ឃុំពាមឆ្កោក ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឈ្មោះ ខន លីគ័ង ភេទ ប្រុស អាយុ ២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ម្តាយក្មេងប្រុសរងគ្រោះ ជាប់រវល់មិននៅផ្ទះទៅចំកា បានផ្ញើកូនឲ្យនៅជាមួយជីដូន ពេលដែលជីដូនមិនបានមើល ក្មេងប្រុសបានឡើងលេងគ្រែ រួចដើរទៅឡើងលើពាងទឹក ដែលនៅក្បែនោះ ក៏បណ្តាលឲ្យធ្លាក់ចូល ក្នុងពាងទឹកបណ្តាលឲ្យឈ្លក់ទឹកស្លាប់មួយរំពេច ដោយគ្មានអ្នកដឹង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបាត់ក្មេងប្រុស ក៏នាំគ្នាដើររកឆោឡោ ក៏ប្រទះឃើញក្មេងរងគ្រោះនៅក្នុងពាងទឹក ស្លាប់បាត់ទៅហើយ ។ ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងប្រុសពិតជាបានស្លាប់ដោយលង់ទឹកពាងពិតប្រាកដមែន និង បានប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតែម្តង ៕ ចន្ថា


ចែករំលែក៖