ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល ចាប់មុខសញ្ញាជួញដូរថ្នាំញៀន៦នាក់ នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ៦នាក់ពាក់បទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋ ចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូតបានថ្នាំញៀនជិត២០កញ្ចប់ និងសម្ភារមួយចំនួនទៀត ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុក ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន៦នាក់ ដកហូតបានថ្នាំញៀនជិត២០កញ្ចប់ កាភ្លើងកែច្នៃ២ដើម និងសម្ភារសម្រាប់វិចខ្ចប់មួយចំនួនទៀត ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង៦នាក់ ១-ឈ្មោះ មុឹង សុខារ៉ូ ហៅអាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិពិតប្រាកដ ឃាត់ខ្លួន , ២-ឈ្មោះ ឌៀន វណ្ណះ ហៅអាណាក់ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ឃាត់ខ្លួន ,៣-ឈ្មោះ សម្បត្តិ សូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ឃាត់ខ្លួន , ៤-ឈ្មោះ អវតា ជីនាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ. ឃាត់ខ្លួន ៥-ឈ្មោះខែម វាសនា ហៅស្នា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ. ឃាត់ខ្លួន , ៦-ឈ្មោះ និត សីហា ហៅលៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី ឃាត់ខ្លួន ។ ដោយឡែកជនសង្ស័យទី៧ ដែលរត់គេចខ្លួនមាន ឈ្មោះប្រាក់ វន្ថា ហៅជ្រូកភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យចំនួន០៧នាក់ខាងលើមានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុក បានឲ្យដឹងថា ដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចមាត់ខ្ពបភូមិដីឥដ្ឋកោះផុស កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញស្រុកកៀនស្វាយ និងកំលាំងប្រការពារឃុំបានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់កំពុងប្រមូលផ្តុំគ្នាវិចខ្ចប់ថ្នាំញៀនដើម្បីចែកចាយបន្ត ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចសំរុកចូលព័ទ្ធចាប់បានចំនួន៦នាក់ ដោយឡែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ បន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍ កម្លាំងនគរបាលជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំមេភូមិបានបន្តទៅឆែកឆេរបន្ទប់ដេកផ្ទះរបស់ជនសង្ស័យឈ្មោះ ឌៀន វណ្ណះ ហៅណាក់ រកឃើញសម្ភារវេចខ្ចប់មួយចំនួន ។

ក្រោយមកជនសង្ស័យត្រូវបានយកមកសួរនាំនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះបានទិញពីឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុប្រហែល២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ជាច្រើនដងមកហើយ ទិញម្តងៗចំនួន០១កញ្ចប់ធំ ដែលក្រុមជួញដូរថ្នាំញៀនហៅថា ១ជី តំលៃ៣៥០០០០រៀល ជួនកាលទិញកន្លះជី តំលៃ១៨០០០០រៀល ហើយជួនកាលទៀតទៅទិញដោយផ្ទាល់ពីឈ្មោះស៊ុម ធារាជ្យ ពេលខ្លះមានឈ្មោះសេង ភក្តី ភេទប្រុសអាយុប្រហែល១៦ឆ្នាំមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ជាបក្សពួកឈ្មោះស៊ុម ធារាជ្យ ជិះម៉ូតូយកមកលក់ឲ្យដោយផ្ទាល់ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗលក់បន្តក្នុងមួយកញ្ចប់តូចតំលៃ៣០០០០រៀល ។ នៅថ្ងៃចាប់ខ្លួនជនសង្ស័យបានទិញថ្នាំញៀនពីឈ្មោះស៊ុម ធារាជ្យ ចំនួន០១កញ្ចប់ធំ ក្នុងតំលៃ៣៥០០០០រៀល យកមកវេចខ្ចប់ជាកញ្ចប់តូចៗដើម្បីលក់បន្តពេលកំពង់វេខ្ចប់ក៍សម្ថកិច្ចទៅដល់បានឃាត់ពួកខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖