ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ បែកក្បាលធ្លាយខួរស្លាប់ ដោយសារដែកបំពង់ទីបធ្លាក់ពីលើអគារកម្ពស់១៥ជាន់ចំក្បាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អគារកំពុងសាងសងថ្មីមួយកន្លែងមានកម្ពស់១៥ បានធ្វើការធ្វេរប្រហែសគ្មានបច្ចេកទេសត្រឹមត្រូវ បណ្ដាលឲ្យដែកបំពង់ទីបធ្លាក់ពីលើអគារកម្ពស់១៥ជាន់ ចំក្បាលកម្មករសំណង់ម្នាក់ បណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩ ដែលស្ថិតនៅជិត និងអគារ ០៧ជាន់ដែលបាក់រលំ កាលពីពេលកន្លងមក ក្នុងភូមិ០៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ ឌុច ដែន អាយុ ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្រុកកំណើត នៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះធ្វើការនៅជាន់ទី៣ ដូចសព្វដង លុះដល់ម៉ោងកើតហេតុស្រាប់តែ ដែកបំពង់ទីបបានធ្លាក់ពីលើអគារកម្ពស់១៥ជាន់ ត្រូវចំក្បាលជនរងគ្រោះនៅជាន់ទី០៣ បណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យជាក់ស្តែង ។

ក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចបានយកសពជនរងគ្រោះ ទៅរក្សាទុកនៅពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកសំណង់ទីតាំងកើតហេតុត្រូវបានអាជ្ញាធរផ្អាកបណ្ដោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធីជាមួយម្ចាស់ទីតាំង ៕ឆ្លាម សមុទ្រ


ចែករំលែក៖