ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យរុករានដីព្រៃ២នាក់ ទៅតុលាការ ខណៈសមត្ថកិច្ចឃាត់ចាប់ខ្លួនពេលចុះធ្វើបច្ចុប្បន្នភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសហការស្ថាប័នជំនាញពាក់ព័ន្ធបញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីឃាត់ចាប់ខ្លួនពេលចុះធ្វើបច្ចុប្បន្នដីព្រៃ ពាក់ព័ន្ធករណីរុករានទន្រ្ទានដីព្រៃរបស់រដ្ឋ ។

គួររំលឹកផងដែរថា ជនសង្ស័យទាំង ២នាក់ ទី១ ឈ្មោះ បុឹល ទុយ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ធុយ ទៀង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ជនសង្ស័យទាំង ២នាក់ត្រូវបានកម្លាំងឃាត់ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៩ ខែសីហា នៅគ្រាដែលកម្លាំងសហការចុះធ្វើបច្ចុប្បន្នភាព នៅជួរភ្នំក្រវាញភាគកណ្ដាល ត្រង់ចំណុចត្រពាំងតារឹម ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។

នេះបើយោងតាមប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការផ្ទាល់ ៕ បុឹម ពិន


ចែករំលែក៖