ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០០១៩ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាជាមួយលោក ស៊ូឌីរម៉ាន់ ហាសែង(Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការី ដែលធ្វើឡើងសាលសាវនាសាលាខេត្តស្ទឹងត្រែង ។
លោកស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងណាស់មកហើយ ដែលកម្ពុជានិងឥណ្ឌូនេស៊ី មានទំនាក់ទំនងល្អ ទាំងវប្បធម៌ និង ទេសចរណ៍ ពិសេសការចូលជួបសម្តែការគួសម រវាងគណៈប្រតិភូឯកអគ្គរដ្ឋឥណ្ឌូនេស៊ី និងថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត រវាងឥណ្ឌូនេស៊ីនិងកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តទៀតថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានតាមរយៈវិស័យពាណិជ្ជកម្ម និង ទេសចរណ៍ វប្បធម៌ ហើយដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងឥណ្ឌូនេស៊ីកាន់តែមានរីកចំរើន ស៊ូឌីរម៉ាន់ ហាសែង បានសុំណូមពរឱ្យមានទំនាក់ទំនងល្អរវាង ប្រជាជនឥណ្ឌូនេស៊ីនិងប្រជាជនកម្ពុជា ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនតាមបណ្តាខេត្តនានារបស់ឥណ្ឌូនេស៊ី ជាមួយខេត្តស្ទឹងត្រែង ទាំងវិស័យទេសចរណ៍ វប្បធម៍ និងការវិនិយោគ ។
លោកបានឲ្យដឹងទៀតថា ដើម្បីអបអរសាទទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អរវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារអភិវឌ្ឍន៍និងវិនិយោគ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សារដោយអញ្ជើញថ្នាក់ដឹកនាំ និងក្រុមអ្នកវិនិយោគពីកម្ពុជាទៅទស្សនៈកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នេះឲ្យកាន់តែល្អសម្រាប់ខេត្តស្ទឹងត្រែង អាចចូលរួមបាន ដោយថ្លៃស្នាក់នៅ អាហារខាងអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជាអ្នកចំណាយ លើកលែងតែថ្លៃចេញធ្វើដំណើរទៅតែប៉ុណ្ណោះ។
ជាការឆ្លើយតប លោកម៉ុម សារឿន អភិបាលខេត្ត បានស្វាគមន៏ និងសំដែង នៅការសាទរ ចំពោះវត្ត មាន របស់លោកស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី មកកាន់ខេត្តស្ទឹងត្រែង។ លោកបន្ថែមថាជំនួបរវាង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីពិតជាមានសារៈសំខាន់ណាស់ និងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តដែលមិនអាចបំភ្លេចបានឡើយ ។
នាឱកាសនោះលោកម៉ុម សារឿន បានជម្រាបដល់គណៈប្រតិភូអំពីសក្តានុពលនានាដែលខេត្តស្ទឹងត្រែងមាន និងបានលើកឡើងផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធម៍ កន្លងមក ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា សម្រាប់ខេត្តស្ទឹងត្រែងនេះការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អមួយរវាងស្ទឹងត្រែងនិង សាធារណរដ្ឋឥណ្ឌូនេស៊ី ហើយខេត្តស្ទឹងត្រែងនិងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយឥណ្ឌូនេស៊ីជាបន្តទៀត បើទោះបីឥណ្ឌូនេស៊ីមិនមែនជាប្រទេសដែលមានខេត្តជាប់និងខេត្តស្ទឹងត្រែងយ៉ាងណាក្តី។
ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានស្នើរទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយស្វែងរកដៃគូវិនិយោគពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែងលើផ្នែកកសិកម្ម ទេសចរណ៍ និងផ្នែកផ្សេងទៀត ព្រោះខេត្តស្ទឹងត្រែងជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្មនិងទេសចរណ៍
៕ មាស សុផាត