ព័ត៌មានទាន់ហេតុការណ៍៖

សាលាបឋមសិក្សាពោធិ៍សាត់ ចែកលិខិតសសើរ និងរង្វាន់ដល់សិស្សពូកែលេខ១ ដល់លេខ៥ ដំណាច់ឆ្នាំសិក្សា២០១៨.២០១៩

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្អារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ អមដំណើរដោយលោក លី សុគន្ធី ប្រធានមន្ទីរអមរំ យុវជន និងកីឡា ខេត្ត លោក គ្រូ អ្នក គ្រូ តំណាងកងកម្លាំងប្រដាប់ និងមន្រ្ដីរាជការមន្ទីរពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកលិខិតសរសើរ និងរង្វាន់ ដល់សិស្សជាប់ចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ៥ ដំណាច់ឆ្នាំសិក្សា២០២៨.២០១៩ នៅសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើ៖ លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ ឡេងអានរបាយការណ៍នៃពិធីចែកលិខិតសរសើរ និងរង្វាន់ដល់សិស្សជាប់ចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ៥ ដំណាច់ឆ្នាំសិក្សា២០១៨.២០១៩ ក្នុងនាមគណៈគ្រប់គ្រងសាលា លោក គ្រូ អ្នក គ្រូ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈធិបតី មន្រ្ដីរាជការមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំង អាណាព្យាបាលសិស្សដែលវត្តមាននៅទីនេះ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឲ្យកូនៗខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើខ្លួនក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋសមត្ថភាពពេញលេញ ចំណេះដឹង ចំណេះធ្វើ សិលធម៌ល្អ រួមចំណែកអភិវឌ្ឍសង្គមជាតិ ក្នុងនោះលោក នាយក លើកយកការអនុវត្តវិស័យអប់រំ២០១៩-២០២៣ ដែលមានគោលនយោបាយពីរគឹះ និងបរិបទអប់រំសកល សាលាបានដាក់ចេញនូវទស្សនវិស័យចំនួន ៤ចំណុច សាលារៀនមានគុណភាព បរិស្ថានសាលា សិស្សចេះអភិវឌ្ឍ សាលារៀនគំរូ និងគ្រូបង្រៀនល្អ។ ល។

ក្នុងនោះគណៈអធិបតីបានផ្លែងអំណអរគុណចំពោះលោក ឆេង រិទ្ធ នាយកសាលា ដែលបានសហការ និងដឹកនាំបានល្អ ប្រកបដោយគតិ្តយុទ្ធ លោក គ្រូ អ្នក គ្រូ ដែលបានខំប្រឹងពុះពារគ្រប់ឧបសគ្គក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស ជាទំពាំងស្នងឬស្សីជាតិសាស្រ្តរបស់យើង និងទតូចសុំឲ្យអាព្យាបាលសិស្សានុសិស្សទាំងអស់ បន្តការតាមដានកូន និងបន្តកិច្ចសហការជាមួយលោក គ្រូ អ្នក គ្រូ ឲ្យខ្ជប់ខ្ជួនដើម្បីទំពាំងដុសលូតលាតបានល្អ ៕ បុឹម ពិន


ចែករំលែក៖