ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីយោធាកងពលតូចលេខ៤ ប៉ះទង្គិចកម្មករឡឥដ្ឋ ត្រូវបានបញ្ចប់រឿងនឹងទឹកប្រាក់៦០០០$

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះត្រូវបានបញ្ចប់រឿងវិវាទប៉ះទង្គិច រវាងមន្រ្ដីយោធាកងពលតូចអន្តរាគមន៍លេខ៤ និងកម្មករឡឥដ្ឋ នៅទឹកប្រាក់ចំនួនប្រាំមួយពាន់ដុល្លារ (៦០០០$) នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ។

គូសបញ្ជាក់ផងដែថា ករណីមន្រ្ដីយោធាចំនួនបីរូប បំរើការនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ បានប៉ះទង្គិចទៅលើកម្មករឡឥដ្ឋ ម្នាក់ឈ្មោះ វ៉ាន់ឆៃលី អាយុ៣០ឆ្នាំ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ ស្ថិតក្នុងបន្ទាយយោធា កងពលលេខ៤ ត្រូវបានលោកវរៈសេនីយ៍ឯក​ហួន ហ៊ាន មេបញ្ជាការរងកងពលចេញមុខសម្របសម្រួលបញ្ចប់រឿង ដោយម្ដាយជនរងគ្រោះ និងជនរងគ្រោះព្រមព្រៀង ទទួលយកសំណងជំងឺចិត្តប្រាំមួយពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។

លោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងតូចអន្តរាគមន៍លេខបួន បានឲ្យដឹងថា រឿងមន្រ្ដីយោធារបស់លោក បានប៉ះទង្គិចគ្នា ទៅលើកម្មករឡឥដ្ឋដែល ដែលសារព័ត៌មានយល់ច្រឡំមកលើរូបលោកនោះ នៅថ្ងៃទី១៥ ខែសីហានេះ លោកបានបញ្ជាឲ្យជនបង្កទៅសម្របសម្រួលជាមួយជនរងគ្រោះ បញ្ចប់រឿងរួចរាល់អស់ហើយ ហើយលោកក៏បានអប់រំមន្រ្ដីលែងឲ្យកើតមានជម្លោះ និងធ្វើអ្វីផ្ដេសផ្ដាស់ ដែលគ្មានបញ្ជាពីរូបលោកផងដែរ ៕ ប៉ែន នួន


ចែករំលែក៖