ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ និង ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿង បានបុកគ្នាពេញមួយទំហឹង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១.ឈ្មោះ ផាត ហួន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។ ២.ឈ្មោះ ហៀន ពៅ អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិត្នោតជុំ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង២នាក់ បានមកស្នាក់នៅផ្ទះបងប្អូន នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ ៣.ឈ្មោះ ទិត ធុង ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ៤.ឈ្មោះ ព្រំ ដារ័ត្ន អាយុ ១២ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នារងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១GI- ៨៣១៩ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកហ្ស៊ុយស៊ុយគីស្មាស់វី ពាក់ស្លាកលេខភ្នំពេញ ១BW-៥៩៥៨ ធ្វើដំណើរក្នុងទិសដៅពីច្រាស់គ្នា លាន់ឮដូចរន្ទះ បណ្តាលមនុស្សប៉ើងខ្ទាតចេញពីម៉ូតូរងរបួសរដូករណែលតែម្តង ក្រោយពេលកើតហេតុ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះម្នាក់ត្រូវបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ។ ចំពោះមធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖