ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល រងបណ្ដឹងពីពលរដ្ឋ ក្រោយនាំគ្នាសម្រុកចូលផ្ទះស្រ្តីម្នាក់ទាំងយប់ គ្រាដែលប្ដីរបស់គាត់មិននៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់កើតទុក្ខមិនសុខចិត្តបានទៅដាក់ពាក្យបណ្ដឹង ដល់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្ដឹងក្រុមនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល ដើម្បីជួយរកយុត្តិធម៌ក្រោយនាំគ្នាសម្រុកចូលផ្ទះរបស់គាត់ទាំងយប់អធ្រាត្រ ខណៈកំពុងដេកជាមួយកូនៗ គ្រាដែលប្ដីរបស់គាត់មិននៅ ប៉ុន្តែដោយពុំសូវមានទំនុកចិត្តលើមន្រ្តីនគរបាលនៃអធិការដ្ឋានខាងលើ បានស្នើសុំឲ្យជួយអន្តរាគមន៍ពីលោក ឧត្ថមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជាពិសេសនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ (មជ្ឍមណ្ឌលព័ត៌មាន នគរវត្ត) ។

អ្នកស្រី ជិន ភារ៉ា បច្ចុប្បន្ន រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានផ្ដល់ព័ត៌មានមកបុគ្គលិក មជ្ឈមណ្ឌលព័ត៌មាននគរវត្ត តាមរយៈទូរស័ព្ទ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ មានកម្លាំងនគរបាល ១ក្រុមក្នុងនោះមានលោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិល ឈ្មោះ ធី និងឈ្មោះ មោឃ ក្រៅពីនោះគាត់អត់ស្គាល់ទេ នាំគ្នាសម្រុកចូលផ្ទះរបស់គាត់ដោយគ្មានហេតុផល ខណៈគាត់កំពុងសំរាកជាមួយកូនៗដោយប្ដីរវល់ទៅធ្វើការរកប្រាក់នៅឆ្ងាយ ដោយលឺសម្លេងឆ្កែព្រុះកងរំពង និងលឺសម្លេងមនុស្ស គាត់លួចមើលតាមចន្លោះបង្ហោងទ្វារដោយមិនហ៊ានចេញក្រៅទេ ពេលឃើញសុទ្ធតែនគរបាលក៍បើកទ្វារចេញ ស្រាបតែឈ្មោះ ធី ស្រែកខ្លាំងៗថាគាត់(ជិន ភារ៉ា)លាក់ជនល្មើសឃើញរត់ចូលនឹងមុិញ ថែមទាំងច្របាច់ភ្លើងពិលរុករកសព្វអស់ក្បែៗផ្ទះ រួមទាំងឲ្យឈ្មោះ មោឃ ចូលឆេកឆេក្នុងផ្ទះស្ទៀបកំដៅម៉ាសុីនម៉ូតូទៀត ដល់គ្មានកំដៅម៉ាសុីនម៉ូតូថាមុិចក៍ដាក់កូនសោជាប់នៅម៉ូតូ អ្នកស្រីសួរថា ករណី និងទង្វើនគរបាលធ្វើបែបនេះ សេចក្ដីសុខប្រជាពលរដ្ឋនៅឯណា? គាត់កើតទុក្ខមិនសុខចិត្តក៍សម្រេចទៅដាក់ពាក្យប្ដឹងរកយុត្តិធម៌ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ កាលពីព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែល ។

អ្នកស្រីបន្តទៀតថា ទោសជាគាត់បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមនគរបាលប៉ុស្ដិ៍ទាំនោះ នៅអធិការដ្ឋាននគរបាលលស្រុកភ្នំក្រវាញក្ដី គាត់តែពុំសូវមានទំនុកចិត្តបាននូវយុត្តិធម៌នោះឡើយ ដូច្នេះហើយទើបស្នើសុំឲ្យលោក ឧត្ថមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាពិសេសនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ មេតាជួយរកយុត្តិជួនគាតក៍ដូចជាអ្នកដ៍ទៃផ្សេងៗផងដែរ ។

ទោសជាស្រី ជិន ភារ៉ា កើតទុក្ខមិនសុខចិត្តទដាក់ពាក្យបណ្ដឹង និងស្នើសុំការជួយអន្តរាគមន៍ ដូចបានរាបរបខាងលើបែបនេះក្ដី បុគ្គិលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ពុំអាចស្វែករកសុំការពន្យល់ណាមួយបានទេ ពីក្រុមនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល ជាពិសេសលោក អនុសេនីយ៍ឯក ឈឹម មានបាន ជានាយប៉ុស្ដិ៍ និងលោក អនុសេនីយ៍ឯក អឹុម ចាន់រិទ្ធី មន្រ្ដីប៉ុស្តិ៍ ៕ បុឹម ពិន


ចែករំលែក៖