ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុកក្រូចឆ្មារ​រំដោះ​កូនត្រីចម្រុះចំនួន ៩០​គីឡូក្រាម ចូលទៅក្នុងទឹកវិញ ឧបករណ៍នេសាទ​កាប់បំផ្លាញ​ចោល

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ ឧបករណ៍នេសាទ​ល្មើស​ច្បាប់​ជាច្រើន​ ដែលជនខិលខូចដាក់ដើម្បី​ចាប់​ត្រី​នៅស្រុកក្រូចឆ្មារ​ ត្រូវ​បាន​បង្ក្រាប​ ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា ។

ប្រតិបត្តិការ​នេះធ្វើឡើង​នៅថ្ងៃទី១៦ ខែ​ សីហា ឆ្នាំ២០១៩ វេលាម៉ោង ៨.០០នាទី នៅ​ ចំណុចបឹងកាភី ក្រោយភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់​ចាម​ ។

ជាលទ្ធផល​កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃមុង​ចំនួន០៤ មាត់ របាំងព្រួលស្បៃមុង ប្រវែង ៥០០ ម៉ែត្រ បង្គោលឬស្សី ១៦០ បង្គោលត្រូវបានកាប់​ បំផ្លាញចោលនៅហ្នឹងកន្លែង ព្រមទាំង​លែងកូនត្រីចម្រុះចំនួន ៩០​គីឡូក្រាម ចូលទៅក្នុងទឹកវិញ ៕​ វណ្ណៈ


ចែករំលែក៖